សេចក្តីសម្រេចរបស់ CDC បានឆ្លុះបញ្ចាំងដោយសត្យានុម័តអំពីលទ្ធផលពីវិធានការណ៍យ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាលវៀតណាម

(VOVWORLD) - នាថ្ងៃទី ២៧ ខែកុម្ភៈ ក្នុងកិច្ចពិភាក្សាជាមួយស្ថានទូតវៀតណាមប្រចាំនៅអាមេរិក មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លងរបស់អាមេរិក (CDC) បានប្រកាសថា ដកវៀតណាមចេញពីបញ្ជីទិសដៅដែលមានហានិភ័យនៃការឆ្លងមេរោគ COVID-19 នៅក្នុងសហគមន៍។ 
សេចក្តីសម្រេចរបស់ CDC បានឆ្លុះបញ្ចាំងដោយសត្យានុម័តអំពីលទ្ធផលពីវិធានការណ៍យ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាលវៀតណាម - ảnh 1ទីស្តីការនៃមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លងរបស់អាមេរិក (CDC)  

CDC ក៏បានវាយតម្លៃខ្ពស់ ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម ក្នុងការអនុវត្តការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃ COVID-19។ មិនត្រឹមតែប៉ុណ្ណោះ  វិធានការត្រួតពិនិត្យ ការដាក់អោយនៅដាច់ដោយឡែកនិងវិធានការព្យាបាល បានទទួលលទ្ធផលជាវិជ្ជមាន ថែមទាំងរួមចំណែកកាត់បន្ថយ ហានិ ភ័យនៃការឆ្លងនៅក្នុងសហគមន៍ទៀតផង។

យ៉ាងណាមិញ សេចក្តីសម្រេចរបស់មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លង (CDC) បានឆ្លុះបញ្ចាំងយ៉ាងស័ត្យានុម័ត អំពីស្ថានភាពជំងឺរាតត្បាតក៏ដូចជា លទ្ធផលនៃវិធានការណ៍យ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាល វៀតណាម ក្នុងការបង្ការនិងទប់ទប់នឹង COVID-19។ រហូតមកដល់ពេលនេះ ស្ថានភាពការរីករាលដាលនៃ COVID-19 នៅវៀតណាមត្រូវបានគ្រប់គ្រងយ៉ាងល្អ អ្នកជំងឺទាំងអស់ត្រូវបានព្យាបាលជាសះស្បើយហើយបានចេញពីមន្ទីរពេទ្យ។ ទន្ទឹមជាមួយគ្នានោះ បរិស្ថានមានសុវត្ថិភាព ត្រូវបានធានានិងមិនជះឥទ្ធិពលអវិជ្ជមានដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងទេសចរណ៍ឡើយ។ ការខិតខំប្រឹងប្រែងនិងសមិទ្ធិផលដែលវៀត ណាមសម្រេចបាន ត្រូវបានអង្គការសុខភាពពិភពលោកនិងសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់។ យ៉ាងណាមិញ វៀតណាមនឹងបន្តឃ្លាំមើលស្ថានការណ៍រាតត្បាតដោយយកចិត្តទុកដាក់នឹងប្តេជ្ញាគ្រប់គ្រងជំងឺ មិនទុកអោយរីករាលដាលជំងឺ ធានាសុវត្ថិភាពបំផុតសម្រាប់ភ្ញៀវទេសចរបរទេសដែលមកធ្វើទេសចរណ៍នៅវៀតណាមក៏ដូចជាចូលរួមព្រឹត្តិការណ៍អន្តរជាតិនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ