នាថ្ងៃទី ៩ ឧសភា រដ្ឋាភិបាលវៀតណាមបានចេញផ្សាយ សេចក្តីសំរេចចិត្តស្តីពី សម័យប្រជុំរដ្ឋាភិបាលប្រចាំខែមេសាឆ្នាំ ២០១២។ តាមនោះ រដ្ឋាភិបាលស្វិស្វាញ អនុវត្តបណ្ដាគោលដៅ ភារកិច្ច ដែលត្រូវបានដាក់ចេញសំរាប់ឆ្នាំ ២០១២ បន្ត
ឃ្លាំមើលស្ថានការណ៍សេដ្ឋកិច្ចលកលលោកនិងក្នុងប្រទេស លើកកំពស់សមត្ថភាព
វិភាគព្យាករណ៍ ដើម្បីមានវិធានការបញ្ជាណែនាំឲ្យបានសមស្រប ដំណើរការ
អនុវត្តបណ្ដាដំណោះស្រាយ ដែលរដ្ឋាភិបាលបានដាក់ចេញ ប្រកបដោយមាន
ប្រសិទ្ធភាពនិងព្រមៗគ្នា។ តាមការពិនិត្សរបស់រដ្ឋាភិបាលឲ្យដឹងថា៖ ស្ថានការណ៍
សេដ្ឋកិច្ច សង្គម ក្នុងខែមេសា និង ក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០១២ បានទទួល
លទ្ធផល យ៉ាងសកម្ម។ ម៉ាក្រូសេដ្ឋកិច្ចត្រូវបាន កែលំអរ។ សន្ទស្សន៍តំលៃប្រើប្រាស់
ក្នុងខែមាសា កើន ០.០៥% បើប្រៀបនឹងខែ មុនៗ និងកើន ២.៦% បើប្រៀបនឹងខែ
ធ្នូឆ្នាំ ២០១១៕
|
Image: Internet |