សេចថ្លែងការណ៍រួមវៀតណាម-រុស្ស៊ី
(VOVWORLD) -នាថ្ងៃទី២៩ មិថុនា វៀតណាមនិងរុស្ស៊ីបានចេញសេចក្ដីថ្លែងការណ៍រួម ក្នុងឱកាស ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញធ្វើដំណើរបំពេញទស្សនកិច្ចនៅរុស្ស៊ីចាប់ពីថ្ងៃទី២៨ មិថុនា ដល់ថ្ងៃទី១កក្កដា ។
សេចថ្លែងការណ៍រួមវៀតណាម-រុស្ស៊ី |
នាថ្ងៃទី២៩ មិថុនា វៀតណាមនិងរុស្ស៊ីបានចេញសេចក្ដីថ្លែងការណ៍រួម ក្នុងឱកាស ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញធ្វើដំណើរបំពេញទស្សនកិច្ចនៅរុស្ស៊ីចាប់ពីថ្ងៃទី២៨ មិថុនា ដល់ថ្ងៃទី១កក្កដា ។ សេចក្ដីថ្លែងការណ៍រួម បានលើកច្បាស់ថា៖ ភាគីទាំងពីរបានឯកភាពរក្សាជំនួបសន្ទនានយោបាយជាប្រចាំនិងជាក់ស្ដែងនៅគ្រប់ជាន់ថ្នាក់។ភាគីទាំងពីរបានឯកភាពជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU)។ ភាគីទាំងពីរបានវាយតំលៃខ្ពស់ចំពោះការអនុវត្តគំរោងការណ៍រួម ក្នុងវិស័យប្រេងឧស្ម័ន អះអាងបន្តបង្កលក្ខណះងាយស្រួលសំរាប់សកម្មភាពនានារបស់សហគ្រាសវៀតណាម និងរុស្ស៊ីក្នុងវិស័យនេះ អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការក្នុងវិស័យមានសក្ដានុភាព។
ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ថា៖កិច្ចសហប្រតិបត្តិការការពារជាតិនិងបច្ចេកទេសយោធា ក៏ដូចជាការរួមផ្សំ ធ្វើសកម្មភាពក្នុងវិស័យការពារជាតិ សន្តិសុខ ដើមតួនាទីសំខាន់ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងមិនបង្កអន្តរាយទៅលើប្រទេសទីបី។ ភាគីទាំងពីរបានអះអាងនូវការយកចិត្តទុកដាក់រួម ក្នុងការបើកទូលាយកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ បណ្ដុះបណ្ដាល។
ថ្នាក់ដឹកនាំទាំងពីររូបក៏បានសង្កត់ធ្ងន់ទៅលើការចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការអោយបានជិតស្និទ្ធថែមទៀត នៅវេទិកាពហុភាគី។ភាគីទាំងពីរបានចាត់ទុកថា៖ជំលោះព្រំដែនដែនដី និងជំលោះផ្សេងៗទៀត នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ត្រូវបានដោះស្រាយដោយសន្តិវិធី មិនប្រើប្រាស់អំបើហឹង្សាឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សា ផ្អែកទៅលើច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញា អង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ដើម្បីធានាសន្តិភាព ស្ថិរភាព សន្តិសុខ ក្នុងតំបន់។ វៀតណាមនិងរុស្ស៊ីគាំទ្រការអនុវត្តពេញលេញនិងប្រសិទ្ធភាពសេចក្ដីថ្លែងការណ៍ស្ដីអំពីប្រតិបត្តិសំរាប់ភាគីនានា នៅសមុទ្រខាងកើត នាឆ្នាំ២០០២ និងខំប្រឹងប្រែងទទួលបានក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើតយ៉ាងឆាប់ៗ៕