សូចនាករវិជ្ជមានសម្រាប់សេដ្ឋកិច្ចវៀតណាមនៅឆ្នាំ ២០២១
(VOVWORLD) - ក្នុងរយៈពេល ២ ខែដើមឆ្នាំនេះ សេដ្ឋកិច្ចវៀតណាមមានការរីកចម្រើននិងងើបឡើងវិញប្រកបដោយភាពវិជ្ជមាន ជាពិសេសបង្ហាញតាមរយៈសូចនាករនៃការអភិវឌ្ឍក្នុងវិស័យមួយចំនួន។
រូបថត៖ ទស្សនាវដ្តីហិរញ្ញវត្ថុ |
យោងតាម អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត Le Duy Binh នាយកគ្រប់គ្រងក្រុមហ៊ុន Economica វៀតណាមបានអោយដឹងថា ក្នុងរយៈពេល ២ ខែដើមឆ្នាំនេះ សេដ្ឋកិច្ច វៀតណាមមានការរីកចម្រើន និង ងើបឡើងវិញ ប្រកបដោយភាពវិជ្ជមាន ជាពិសេសបង្ហាញតាមរយៈសូចនាករនៃការអភិវឌ្ឍ ក្នុងវិស័យមួយចំនួន ដូចជា ផលិតកម្មកសិកម្ម រុក្ខាប្រមាញ់ និងឧស្សាហ កម្មជាដើម។ នេះជាមូលដ្ឋានគ្រឹះដ៏ល្អដើម្បីវៀតណាមសម្រេចគោលដៅដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២១។ ពីទស្សនៈនោះ តាមអ្នកជំនាញសេដ្ឋកិច្ចបណ្ឌិត Le Duy Binh ក្នុងដំណាក់កាលខាងមុខ អាចរំពឹងទុកទៅលើការអភិវឌ្ឍរបស់ផ្នែកមួយចំនួនដែរ៖ “ទីមួយគឺផ្នែកកែច្នៃនិងផ្នែកផលិតកម្មឧស្សាហកម្មសម្រាប់បម្រើការនាំចេញ ពីព្រោះតម្រូវការពិភពលោកកំពុងស្ទុះងើបឡើងវិញ ដោយសារតែដំណើរការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់សកលនៃខ្សែសង្វាក់ផលិតកម្មមួយចំនួនមកកាន់ប្រទេសវៀតណាម។ ទី ២ ផលិតផលដែលផលិតសម្រាប់ប្រើប្រាស់ក្នុងស្រុក មានលទ្ធភាពអភិវឌ្ឍន៍វិជ្ជមាន។ ទីបី វិស័យកសិកម្មនៅតែបន្តធានាបាននូវភាពធន់រឹងមាំរបស់ខ្លួន។ លើសពីនេះទៅទៀត វិស័យកសិកម្មកំពុងឆ្ពោះទៅរកទីផ្សារក្រៅប្រទេស ដើម្បីឆ្លើយតបបានតម្លៃបំពេញបន្ថែមខ្ពស់ជាងនៅក្នុងវិស័យកសិកម្ម”។
ក្រៅពីនោះ ប្រសិនបើជំងឺរាតត្បាតត្រូវបានគ្រប់គ្រង សេវាកម្មពាក់ព័ន្ធមួយចំនួនដូចជាទេសចរណ៍នឹង ងើបឡើងវិញយ៉ាងឆាប់រហ័ស។ ទន្ទឹមជាមួយគ្នានោះគឺវិស័យភស្តុភារ ពោលគឺ ការដឹកជញ្ជូននិងផ្នែកសេវាកម្មផ្សេងទៀត នឹងងើបឡើងវិញបន្តិចម្តងៗ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០ ជាពុំខាន៕