សញ្ញាវិជ្ជមានពីទីផ្សារពលកម្មអាមេរិក
(VOVWORLD) - នាថ្ងៃទី ៤ សីហា ក្រសួងការងាររបស់អាមេរិកបានប្រកាស របាយការណ៍ដែលបានសរឲ្យឃើញថា៖ ក្នុងខែកក្ដដាកន្លងទៅ ខឿនសេដ្ឋកិច្ច អាមេរិកបន្តបង្កើតឡើងការងារធ្វើច្រើនថែមទៀត ជាពិសេសលើវិស័យ
ភោជនីយដ្ឋាននិងការថែទាំសុខាភិបាល។
សញ្ញាវិជ្ជមានពីទីផ្សារពលកម្មអាមេរិក |
(VOVworld) – នាថ្ងៃទី ៤ សីហា ក្រសួងការងាររបស់អាមេរិកបានប្រកាស របាយការណ៍ដែលបានសរឲ្យឃើញថា៖ ក្នុងខែកក្ដដាកន្លងទៅ ខឿនសេដ្ឋកិច្ច អាមេរិកបន្តបង្កើតឡើងការងារធ្វើច្រើនថែមទៀត ជាពិសេសលើវិស័យភោជនីយដ្ឋាននិងការថែទាំសុខាភិបាល។ ការកើនឡើងចំនួនការងារធ្វើថ្មីជួយ កាត់បន្ថយកំរិតការបាត់អាជិពថយចុះដល់ ៤,៣% ដែលជាកំរិតទាបបំផុត ក្នុងរយៈពេល ១៦ ឆ្នាំ កន្លងទៅ។ បណ្ដាសន្ទស្សន៍ពោលខាងលើត្រូវបានចាត់ ទុកជាសញ្ញាវិជ្ជមានចំពោះខឿនសេដ្ឋកិច្ចអាមេរិក។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្តែងជំនឿជាក់ទៅលើការកែលំអនៃខឿនសេដ្ឋកិច្ចជួរមុខ លើពិភពលោកបន្ទាប់ពីរបាយការណ៍របស់ក្រសួងការងារអាមេរិកត្រូវបានប្រកាស៕