សញ្ញាសម្គាល់ដ៏ល្អប្រសើរក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម និងអាមេរិក

(VOVWORLD) - វៀតណាមគឺជា ដៃគូ ពាណិជ្ជកម្មជួរមុខរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ បច្ចុប្បន្នភាគីអាមេរិក បានវិនិយោគ ទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកក្នុងការបន្សាបជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត និងបញ្ហានៅសេសសល់ដោយសារសង្គ្រាម។
សញ្ញាសម្គាល់ដ៏ល្អប្រសើរក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម និងអាមេរិក - ảnh 1ទិដ្ឋភាពនៃពិធី។ រូបថត៖ Nguyen Dung/VOV

ជាមួយនឹងជំនឿទុកចិត្ត វៀតណាម និងសហរដ្ឋអាមេរិក ពិតជាបាន ក្លាយទៅ  ជាដៃគូ គ្រប់ជ្រុងជ្រោយ ដែលបានកត់សញ្ញាសម្គាល់ដោយសមិទ្ធិផល ក្នុងការអភិវឌ្ឍ ទំនាក់ទំនង ទ្វេភាគី។ នោះគឺជាការអះអាងរបស់លោកស្រី Nguyen Thi Ngoc Phuong ប្រធាន សមាគមមិត្តភាពវៀតណាម - អាមេរិកទីក្រុងហូជីមិញនាថ្ងៃទី ១២  កក្កដា នៅទីក្រុងហូជីមិញក្នុងឱកាសរំលឹកខួបលើកទី ២៤៧ ទិវា បុណ្យឯករាជ្យ ជាតិ របស់សហរដ្ឋអាមេរិក ( ៤ កក្កដា ឆ្នាំ ១៧៧៦ ៤ កក្កដា ឆ្នាំ ២០២៣)។

លោកស្រី Nguyen Thi Ngoc Phuong បានឲ្យដឹងថា វៀតណាមគឺជា ដៃគូ ពាណិជ្ជកម្មជួរមុខរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ បច្ចុប្បន្នភាគីអាមេរិក បានវិនិយោគ ទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកក្នុងការបន្សាបជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត និងបញ្ហានៅសេសសល់ដោយសារសង្គ្រាម។ តាមនោះសរឲ្យឃើញពីការខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្ដែង។

រីឯខ្លួនវិញ លោកស្រី Natella Svistunova អនុព័ន្ធវប្បធម៌ព័ត៌មាននៃស្ថានអគ្គកុងស៊ុលអាមេរិកប្រចាំទីក្រុងហូជីមិញ បានមានប្រសាសន៍ថា៖ ឆ្នាំនេះគឺជាខួបលើកទី១០ ដែលវៀតណាម និងសហរដ្ឋអាមេរិកក្លាយជាដៃគូគ្រប់ជ្រុងជ្រោយ (២០១៣-២០២៣) និង ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី គឺជាមូលដ្ឋានគ្រឹះសម្រាប់ភាគីទាំងពីរក្នុងការបង្កើនកិច្ចសហប្រតិបត្តិការនិងរួមគ្នាដោះស្រាយបញ្ហាសកលសម្រាប់ការអភិវឌ្ឍប្រទេសទាំងពីរនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ