សញ្ញាសម្គាល់វៀតណាមក្នុងតួនាទីជាអ្នកសម្របសម្រួល G-២១ ក្នុងសន្និសីទស្តីពីការរំសាយអាវុធ

(VOVWORLD) - ក្នុងតួនាទីនេះ វៀតណាមធ្វើជាប្រធាន និងអ្នកសម្របសម្រួលតាក់តែងសេចក្តីព្រាង អភិវឌ្ឍន៍ ហើយរួមជាមួយសមាជិក G-២១ អនុម័តលើសេចក្តីថ្លែងការណ៍រួមចំនួន ៣ ដើម្បីបង្ហាញពីទស្សនៈ និងគោលជំហររបស់ក្រុមលើបញ្ហាសំខាន់ៗ។
 សញ្ញាសម្គាល់វៀតណាមក្នុងតួនាទីជាអ្នកសម្របសម្រួល G-២១ ក្នុងសន្និសីទស្តីពីការរំសាយអាវុធ - ảnh 1ប្រធានប្តូរវែនរបស់ CD - លោក Anupam Ray និងភារធារីនៃគណៈប្រតិភូវៀតណាមនៅទីក្រុងហ្សឺណែវ - លោក Cung Duc Han (រូបថត៖ TTXVN)

ក្នុងក្របខ័ណ្ឌនៃសន្និសីទស្តីពីការរំសាយអាវុធ (CD) ចាប់ពីថ្ងៃទី ២២ ខែមករា ដល់ថ្ងៃទី ២១ ខែកុម្ភៈ វៀតណាមបានទទួលជោគជ័យក្នុងតួនាទីជាអ្នកសម្របសម្រួលប្តូរវែននៃក្រុម G-២១ រួមមានប្រទេសជាសមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធនៅ CD។ ក្នុងតួនាទីនេះ វៀតណាមធ្វើជាប្រធាន និងអ្នកសម្របសម្រួលតាក់តែងសេចក្តីព្រាងអភិវឌ្ឍន៍ ហើយរួមជាមួយសមាជិក G-២១ អនុម័តលើសេចក្តីថ្លែងការណ៍រួមចំនួន ៣ ដើម្បីបង្ហាញពីទស្សនៈ និងគោលជំហររបស់ក្រុមលើបញ្ហាសំខាន់ៗ។ ក្នុងកិច្ចប្រជុំនាថ្ងៃទី ៣០ មករា តំណាងបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានតាងនាម G-២១ អំពាវនាវឲ្យ CD គោរពតាមនិងលើកតម្កើងគោលការណ៍ជាមូលដ្ឋានបំផុតនៃពហុភាគីនិយម ធានាតម្លាភាព បរិយាប័ន្ន និងបរានុម័តក្នុងការពិចារណា និងដោះស្រាយបញ្ហាពោលខាងលើ។ វៀតណាមក៏បានធ្វើជាប្រធាននៃសេចក្តីព្រាង និងអភិវឌ្ឍន៍នៃសេចក្តីថ្លែងការណ៍រួម G-២១ ស្តីពីការរំសាយអាវុធ ដែលត្រូវបានរំពឹងថា នឹងបញ្ជូននៅក្នុងសម័យប្រជុំកម្រិតខ្ពស់ CD ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈដល់ថ្ងៃទី ១ ខែមីនា នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស។

ការដែលវៀតណាមកាន់តួនាទីជាអ្នកសម្របសម្រួល G-២១ ត្រូវបានបណ្តាប្រទេសជាសមាជិកទទួលស្គាល់ និងវាយតម្លៃយ៉ាងសកម្ម។  បណ្តាប្រទេសនានាជឿថា ក្នុងបរិបទដ៏លំបាកនាពេលបច្ចុប្បន្ននៅ CD ប៉ុន្តែវៀតណាមបានដើរតួនាទីជាអ្នកសម្របសម្រួលក្នុងលក្ខណៈ “វិជ្ជមាន” “មានទំនួលខុសត្រូវ” “ជំនាញ” និង “ប្រកប ដោយប្រសិទ្ធភាព”។ បណ្តាប្រទេស G-២១ជឿជាក់ថា សមត្ថភាពដឹកនាំដ៏មាន “ភាពបត់បែន” “ជំនាញ” និងកិត្យានុភាពរបស់វៀតណាមបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សាមគ្គីភាព និងការឯកភាពគ្នាក្នុងក្រុម ជួយចលនាមិនចូលបក្សសម្ព័ន្ធបង្ហាញពីតួនាទី និងសំឡេងរបស់ខ្លួននៅវេទិកាពហុភាគីជួរមុខពិភពលោកស្តីពីការរំសាយអាវុធផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ