សញ្ញាសម្គាល់វៀតណាមក្នុងរយៈពេល ១ ឆ្នាំ ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពរបស់អាស៊ាន
(VOVWORLD) - វៀតណាមបានខិតខំប្រឹងប្រែងតភ្ជាប់អាស៊ានតាមរយៈការ ផ្តួចផ្តើមគំនិតសមូហភាព អំពីដំណើរការស្ដារឡើងវិញក្រោយពីកូវីដ ១៩ ស្របតាមប្រធានបទឆ្នាំអាស៊ាន ២០២០ គឺ “ ភាពស្អិតរមួតនិងការឆ្លើយតប”។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ប្រធានអាស៊ាន ២០២០ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ RCEP (រូបថត៖ VNA) |
គេហទំព័រ Asialink ទើបបានចុះផ្សាយអត្ថបទសរសេររបស់លោកស្រីបណ្ឌិត Le Thu Huong អ្នកវិភាគជាន់ខ្ពស់ ក្នុងកម្មវិធីការពារជាតិ និងយុទ្ធសាស្ត្រ នៃវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី (ASPI) ដោយបានអះអាងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានឆ្លងកាត់រយៈពេល ១ ឆ្នាំ នៃការធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព ហើយរក្សាបានលទ្ធភាពស្អិតរមួតក្នុងតំបន់ បើទោះបីមានការប្រកួតប្រជែងយុទ្ធសាស្ត្រ ដែលកាន់តែកើនឡើងរវាងប្រទេសមហាអំណាច និងវិបត្តិសេដ្ឋកិច្ច សុខាភិបាលក៏ដោយ។ អត្ថបទនេះបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមបានចូលរួមវិភាគទានយ៉ាងធំធេងចំពោះភាពជោគជ័យរបស់សមាគមនៅឆ្នាំនេះ។
អត្ថបទនេះបានលើកឡើងយ៉ាងច្បាស់លាស់ចំពោះការរួមវិភាគទានរបស់វៀតណាមចំពោះអាស៊ានក្នុងឆ្នាំ ២០២០ លើគ្រប់វិស័យ ចាប់ពីនាវាចរណ៍ សន្តិសុខប្រពៃណី រហូតដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម បណ្ដាផែនការស្ដារឡើងវិញក្រោយពីជំងឺរាតត្បាតកូវីដ ១៩ និងជំរុញការផ្លាស់ប្ដូរថ្មីនៅលើពិភពលោកនៅសម័យក្រោយពីជំងឺកូវីដ ១៩។ លើលពីនេះទៅទៀត វៀតណាមបានខិតខំប្រឹងប្រែងតភ្ជាប់អាស៊ានតាមរយៈការ ផ្តួចផ្តើមគំនិតសមូហភាព អំពីដំណើរការស្ដារឡើងវិញក្រោយពីកូវីដ ១៩ ស្របតាមប្រធានបទឆ្នាំអាស៊ាន ២០២០ គឺ “ ភាពស្អិតរមួតនិងការឆ្លើយតប”ផងដែរ៕