សញ្ញាអាមេរិកព្រមទទួលនឹងការបន្តតំណែងរបស់ប្រធានាធិបតីស៊ីរី
(VOVWORLD) -ក្រោយរយៈពេលច្រើនឆ្នាំប្រដេញតាមគោលនយោបាយលុបចោលប្រធានាធិបតីស៊ីរី លោក Bashar al-Assad មក អាមេរិកប្រហែលជាកំពុងទទួលយកការពិតថា៖ អ្នកនយោបាយរូបនេះនឹងកាន់អំណាចយ៉ាងហោចណាស់ដល់ឆ្នាំ ២០២១។
សញ្ញាអាមេរិកព្រមទទួលនឹងការបន្តតំណែងរបស់ប្រធានាធិបតីស៊ីរី |
(VOVworld) – ក្រោយរយៈពេលច្រើនឆ្នាំប្រដេញតាមគោលនយោបាយលុបចោលប្រធានាធិបតីស៊ីរី លោក Bashar al-Assad មក អាមេរិកប្រហែលជាកំពុងទទួលយកការពិតថា៖ អ្នកនយោបាយរូបនេះនឹងកាន់អំណាចយ៉ាងហោចណាស់ដល់ឆ្នាំ ២០២១។ កាសែត New Yorker ដកស្រង់ពាក្យសំដីរបស់មជ្ឈដ្ឋានមន្ត្រីអាមេរិកនិងអឺរ៉ុបថា៖ រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានត្រៀមខ្លួនជាស្រេចយល់ព្រមការដែល ប្រធានាធិបតី al-Assad បន្តកាន់អំណាចដល់ការបោះឆ្នោតប្រធានាធិបតីជាបន្តដែលគ្រោងនឹងប្រព្រឹត្តទៅនាឆ្នាំ ២០២១។ ក្នុងសេចក្តីប្រសាសន៍នាថ្ងៃទី ១២ ធ្នូ ទោះបីអះអាងថា៖ វ៉ាស៊ីនតោនសន្យាជាមួយដំណើរចរចាសន្តិភាពនៅទីក្រុង Geneva (ស្វីស) ហើយជឿជាក់ទៅលើអនាគតរបស់ស៊ីរីដែលគ្មានប្រធានាធិបតី al-Assad ក្តី ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert ក៏បានសង្កត់ធ្ងន់ដែរថា៖ ប្រការនេះផ្អែកទៅលើកំលាំងរបស់ប្រជាជននិងសេចក្តីសម្រេចនៃអ្នកបោះឆ្នោតស៊ីរី។