ស៊ូដង់៖ SAF និង RSF ឯកភាពពន្យាពេលបទឈប់បាញ់៥ថ្ងៃ​បន្ថែមទៀត​

(VOVWORLD) - នាយប់ថ្ងៃទី ២៩ ឧសភា កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងក្រុមប៉ារ៉ាយោធានៃកងកម្លាងគាំទ្ររហ័ស(RSF) បានឯកភាពពន្យាពេលបទឈប់បាញ់រយៈពេល៥ថ្ងៃបន្ថែមទៀត។
ស៊ូដង់៖ SAF និង RSF ឯកភាពពន្យាពេលបទឈប់បាញ់៥ថ្ងៃ​បន្ថែមទៀត​ - ảnh 1សាខាធនាគារមួយត្រូវបិទទ្វាដោយសារតែការប្រយុទ្ធគ្នានៅ Wad Madani រដ្ឋ Al-Jazirah ប្រទេសស៊ូដង់ ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៣។ រូបថត៖ AFP/VNA

កាយវិការខាងលើត្រូវបានធ្វើឡើងក្នុងបរិបទដែលការប៉ះទង្គិចគ្នានិងការវាយប្រហារតាមជើងអាកាសនៅតែប្រព្រឹត្តទៅនៅ ទីក្រុង Khartoum ដោយចោទសួរអំពីប្រសិទ្ធភាពនៃបទឈប់បាញ់ដែលត្រូវបានរចនាឡើងដើម្បីបន្ធូរបន្ថយវិបត្តិមនុស្សធម៌។

សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត ជាប្រទេសចំនួនពីរដែលគាំទ្របទឈប់បាញ់រយៈពេល៧ថ្ងៃ ដែលបានបញ្ចប់នៅយប់ថ្ងៃទី២៩ ឧសភានៅស៊ូដង់ បានបញ្ជាក់ពីការវិវឌ្ឍន៍ថ្មីបំផុតនេះ។ សេចក្តីថ្លែងការណ៍រួមរបស់អាមេរិកនិងអារ៉ាប៊ីសាអូឌីតបានលើកច្បាស់ថា៖ “ទោះបីជាបទឈប់បាញ់មិនត្រូវបានគោរពជាដាច់ខាតក្តី ប៉ុន្តែប្រការនេះនៅតែបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនប្រមាណ២លាននាក់ទទួលជំនួយមនុស្សធម៌។ ការពន្យាពេលបទឈប់បាញ់នឹងផ្តល់ពេលវេលាបន្ថែមតៀត សម្រាប់សកម្មភាពជួយឧបត្ថម្ភមនុស្សធម៌ ស្តារឡើងវិញសេវាកម្មចាំបាច់ និងពិភាក្សាអំពីយថាទស្សន៍រយៈពេលវែងជាងមុន” ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ