ស៊ូដង់: TMC ទទួលយកនូវសំណើររបស់ AU និងអេត្យូពី

(VOVWORLD) -អេត្យូពីនិងសហភាពអាហ្រ្វិកបានធ្វើជាអាជ្ញាកណ្ដាលសម្រុះសម្រួលរវាងក្រុមប្រឹក្សាយោធានិងចលនាធ្វើបាតុកម្មដែលទាមទារបង្កើតរដ្ឋាភិបាលស៊ីវិលនៅស៊ូដង់។
ស៊ូដង់: TMC ទទួលយកនូវសំណើររបស់ AU និងអេត្យូពី - ảnh 1 លោក  Edin Kabashi អ្នកនាំពាក្ស TMC

នាថ្ងៃទី ៣០ខែ មិថុនា ក្រុមប្រឹក្សាយោធាបណ្តោះអាសន្ន (TMC) ដែលកំពុងដឹកនាំស៊ូដង់បានឲ្យដឹងថា TMC បានយល់ព្រមជាមួយនឹងសំណើរបស់សហភាពអាហ្រ្វិក (AU) និង អេត្យូពី ក្នុងការធ្វើជាអាជ្ញាកណ្ដាល សំដៅដោះស្រាយវិបត្តិនយោបាយនៅប្រទេសនេះ។

អេត្យូពីនិងសហភាពអាហ្រ្វិកបានធ្វើជាអាជ្ញាកណ្ដាលសម្រុះសម្រួលរវាងក្រុមប្រឹក្សាយោធានិងចលនាធ្វើបាតុកម្មដែលទាមទារបង្កើតរដ្ឋាភិបាលស៊ីវិលនៅស៊ូដង់។ ដូច្នោះហើយ អាជ្ញាកណ្ដាលទាំងពីរនេះនឹងបង្កើតស្ថានប័ននីតិបញ្ញត្តិបណ្តោះអាសន្នមួយ។ លោក  Edin Kabashi អ្នកនាំពាក្ស TMC បានលើកច្បាស់ថា សំណើរពោលខាងលើគឺសំដៅបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការចរចា ហើយយើងខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ