ស៊ូដង់ខាងត្បូងមានបំណងចង់ជំរុញទំនាក់ទំនងជាមួយវៀតណាម
(VOVWORLD) - ប្រធានាធិបតីលោក Salvar Kiir Mayardit បានសង្កត់ធ្ងន់ថា ស៊ូដង់ខាងត្បូងមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាច្រើនជាមួយវៀតណាម។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីបទទួលបន្ទុកស៊ូដង់ខាងត្បូង លោក Nguyen Huy Dung និងប្រធានាធិបតីស៊ូដង់ខាងត្បូងលោក Salvar Kiir Mayardit។ រូបថត៖ ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប |
នាថ្ងៃទី ២០ មីនា នៅវិមានប្រធានាធិបតីនៅរដ្ឋធានី Juba សាធារណៈរដ្ឋស៊ូដង់ខាងត្បូង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីបទទួលបន្ទុកស៊ូដង់ខាងត្បូង លោក Nguyen Huy Dung បានប្រគល់សារតាំងរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមជូនចំពោះ ប្រធានាធិបតីស៊ូដង់ខាងត្បូងលោក Salvar Kiir Mayardit។ នៅក្នុងជំនួបនេះ ប្រធានាធិបតីលោក Salvar Kiir Mayardit បានសង្កត់ធ្ងន់ថា ស៊ូដង់ខាងត្បូងមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាច្រើនជាមួយវៀតណាម។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Nguyen Huy Dung បានសម្តែងនូវកិត្តិយស ដែលបានក្លាយទៅជាឯកអគ្គរដ្ឋទូតដំបូងរបស់វៀតណាមប្រចាំនៅស៊ូដង់ខាងត្បូង លោក បានអះអាងពីការប្តេជ្ញាចិត្តជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនារយៈពេលខាងមុខ ទាំងទ្វេភាគី និងពហុភាគី៕