ស៊ូដង់និងស៊ូដង់ខាងត្បូងពិភាក្សាអំពីការចាប់ផ្តើមធ្វើអាជីវកម្មប្រេងឡើងវិញ

(VOVWORLD) - នាថ្ងៃទី ២៤ សីហា ស៊ូដង់និងស៊ូដង់ខាងត្បូងបានចាប់ផ្តើមការ ចរចារស្តីអំពីលទ្ធភាពចាប់ផ្តើមឡើងវិញសកម្មភាពធ្វើអាជីវកម្មដែលត្រូវបានផ្អាក ក្រោយសង្គ្រាមស៊ីវិលនៅស៊ូដង់ខាងត្បូងគិតតាំងពីឆ្នាំ ២០១៣។ រដ្ឋលេខាធិការ ក្រសួងប្រេងឧស្ម័ន្ធនៃប្រទេសទាំងពីរបានដំណើរការចរចារបច្ចេកទេសនៅ រដ្ឋធានី Khartoum។ 
ស៊ូដង់និងស៊ូដង់ខាងត្បូងពិភាក្សាអំពីការចាប់ផ្តើមធ្វើអាជីវកម្មប្រេងឡើងវិញ - ảnh 1 ស៊ូដង់និងស៊ូដង់ខាងត្បូងពិភាក្សាអំពីការចាប់ផ្តើមធ្វើអាជីវកម្មប្រេងឡើងវិញ

(VOVworld) – នាថ្ងៃទី ២៤ សីហា ស៊ូដង់និងស៊ូដង់ខាងត្បូងបានចាប់ផ្តើមការ ចរចារស្តីអំពីលទ្ធភាពចាប់ផ្តើមឡើងវិញសកម្មភាពធ្វើអាជីវកម្មដែលត្រូវបានផ្អាក ក្រោយសង្គ្រាមស៊ីវិលនៅស៊ូដង់ខាងត្បូងគិតតាំងពីឆ្នាំ ២០១៣។ រដ្ឋលេខាធិការ ក្រសួងប្រេងឧស្ម័ន្ធនៃប្រទេសទាំងពីរបានដំណើរការចរចារបច្ចេកទេសនៅ រដ្ឋធានី Khartoum។ រដ្ឋលេខាធិការក្រសួងប្រេងឧស្ម័ន្ធស៊ូដង់ លោក Bakheet Ahmed Abdalla បានឲ្យដឹងថា៖ បណ្ដាការចរចារលើកនេះបំរើឲ្យការឃ្លាំមើល កត្តាបច្ចេកទេសនិងផ្តល់ជំនួយឧបត្ថម្ភខាងបច្ចេកទេសដើម្បីចាប់ផ្តើមសកម្មភាព ធ្វើអាជីវកម្មប្រេងឆៅនៅរដ្ឋ Unity ស៊ូដង់ខាងត្បូង ហើយនាំចេញប្រេងឆៅទៅ កំពង់ផែររបស់ស៊ូដង់។ ភាគីទាំងពីរក៏បានពិភាក្សាអំពីរបៀបបណ្តុះបណ្ដាល ប្រភពធនធានមនុស្សនៃស៊ូដង់ខាងត្បូងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលប្រេង ឧស្ម័ន្ធរបស់ស៊ូដង់។ រីឯខ្លួនវិញ រដ្ឋលេខាធិការក្រសួងប្រេងឧស្ម័ន្ធស៊ូដង់ខាងត្បូង លោក Mohamed Lino បានប្រកាសថា៖ កិច្ចសហប្រតិបត្តិការបច្ចេកទេសជាមួយ ស៊ូដង់នាំមកនូវអត្ថប្រយោជន៍ ហើយភាគីទាំងពីរបន្តដំណើរការពិគ្រោះយោបល់ ដើម្បីអនុវត្តបណ្ដាកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានចុះហត្ថលេខា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ