ស៊ូដង់និងស៊ូដង់ខាងត្បូងឯកភាពបញ្ឈប់ការគាំទ្រក្រុមជ្រុលនិយម

ស៊ូដង់និងស៊ូដង់ខាងត្បូងឯកភាពបញ្ឈប់ការគាំទ្រក្រុមជ្រុលនិយម  - ảnh 1
ស៊ូដង់និងស៊ូដង់ខាងត្បូងឯកភាពបញ្ឈប់ការគាំទ្រក្រុមជ្រុលនិយម (Image: VNA)


(VOVworld) –  នាថ្ងៃទី ៤ វិច្ឆិកា ប្រធានាធិបតីស៊ូដង់ លោក Omar al-Bashir និងសមភាគីស៊ូដង់ខាងត្បូង លោក Salva Kiir បានឯកភាពអនុវត្តបណ្ដាយន្តការ សំដៅបញ្ឃប់ការគាំទ្រក្រុមជ្រុលនិយមនានា ព្រមទាំង ត្រៀមរៀបចំឲ្យការបើកច្រកទ្វា ព្រំដែនចំនួន ១០ រវាងប្រទេសទាំង ២ ឡើងវិញ។ សេចក្តីថ្លែងការណ៍រួមត្រូវបាននាំ ចេញបន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការនៅរដ្ឋធានី Khartoum របស់ប្រធានាធិបតី
ស៊ូដង់ខាងត្បូង លោក Salva Kiir។ ក្នុងនោះ ភាគីទាំង ២ បានឯកភាពអំពីការតែង តាំងអ្នកប្រមុខរដ្ឋអំណាចនៅតំបន់ជំលោះ  Abyei ហើយសង្កត់ធ្ងន់ទៅលើតួនាទីរបស់ ស៊ូដង់ក្នុងការធ្វើជាអ្នកកណ្ដាលសម្រុះសម្រួលរវាងបណ្ដាភាគីប្រឆាំងនៅស៊ូដង់ខាង
ត្បូង ផងដែរ។ តាមផែនការ គណៈកម្មការទទួលបន្ទុកនយោបាយនិងសន្តិសុខចំរុះ  
(JPSC) នឹងរៀបចំកិច្ចប្រជុំ នាខែ វិច្ឆិកា នេះសំដៅអនុវត្តកិច្ចព្រមព្រៀងសន្តិសុខ
ក៏ដូច ជា កំណត់ខ្សែមូលដ្ឋាននៃតំបន់គ្មានយោធារវាងប្រទេសទាំង ។ ថ្នាក់ដឹកនាំ
ទាំង ២ រូប បានអះអាងនូវការប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការនិងដោះ
ស្រាយរាល់ បញ្ហានៅសេសសល់ដោយសន្តិវិធី ព្រមទាំង ឯកភាពអំពីការបង្កើត
គណៈកម្មាធិការរួមសំដៅដោះស្រាយបញ្ហាបំណុលបរទេសរបស់ប្រទេសស៊ូដង់
ហើយចាប់ផ្តើមយុទ្ធនាការបំផុសលុបចោលបទដាក់ទណ្ឌកម្មរ​បស់អាមេរិកទៅ
លើប្រទេសនេះពីឆ្នាំ ១៩៩៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ