ស៊ូដង់ប្រកាសបទឈប់បាញ់នៅទូទាំងប្រទេស
(VOVWORLD) - ប្រធានក្រុមប្រឹក្សាអធិបតីយ្យភាពស៊ូដង់ លោក Abdel-Fattah Al-Burhan កាលពីថ្ងៃទី ១៦ ខែតុលាបានចេញក្រឹត្យរដ្ឋធម្មនុញ្ញដោយប្រកាសបទឈប់បាញ់នៅ ទូទាំងប្រទេសនេះ។
ប្រធានក្រុមប្រឹក្សាអធិបតីយ្យភាពស៊ូដង់ លោក Abdel-Fattah Al-Burhan (រូបថត៖ AFP/TTXVN) |
ក្រឹត្យនេះស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានាអនុវត្តបទឈប់បាញ់ជាភ្លាមៗចាប់ពីថ្ងៃចេញក្រឹត្យនេះ។ ក្រឹត្យនេះធ្វើឡើងក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីចលនារំដោះជាតិស៊ូដង់ (SPLM) បានប្រកាសបញ្ឈប់ការពិភាក្សាជាមួយរដ្ឋាភិបាលស៊ូដង់ដរាបណា សំណើរទាំងអស់របស់គេត្រូវបានឆ្លើយតប ដែលក្នុងនោះមានបទឈបបាញ់និងការដោះលែងអ្នកទោសផងដែរ៕