ស៊ូដង់លើកសំណើរសុំធ្វើជាប្រទេសម្ចាស់ផ្ទះទទួលរៀបចំកិច្ចចរចាសន្តិភាពរវាងរដ្ឋាភិបាល និងភាគីប្រឆាំង

(VOVWORLD) -នាថ្ងៃទី ៥ មិថុនា ក្រសួងការបរទេសស៊ូដង់បានឲ្យដឹងថា៖ ប្រធានាធិបតីនៃប្រទេសខ្លួន លោក Omar al-Bashir បានលើកសំណើរសុំធ្វើជាប្រទេសម្ចាស់ផ្ទះទទួលរៀបចំរាល់កិច្ចចរចាសន្តិភាពរវាងសមភាគីស៊ូដង់ខាងត្បូងលោក  Salva Kiir និងមេដឹកនាំភាគីប្រឆាំងស៊ូដង់ខាងត្បូង និងជាអតីតអនុប្រធានាធិបតីលោក Riek Machar។

ក្នុងសេចក្ដីប្រកាសមួយ អ្នកនាំពាក្យក្រសួងការបរទេសស៊ូដង់លោក Garib Allah Khadr បានលើកច្បាស់ថា៖ នាថ្ងៃដដែលក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានី Juba របស់ស៊ូដង់ខាងត្បូងនោះ គណប្រតិភូមន្ត្រីស៊ូដង់ ១ បានបញ្ជូនសំណើររបស់ប្រធានាធិតបីលោក al – Bashir ទៅថ្នាក់ដឹកនាំនៃប្រទេសម្ចាស់ផ្ទះ សំដៅគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលឲ្យបានសន្តិភាពរវាងភាគីទាក់ទិននានានៅស៊ូដង់ខាងត្បូង។ ប្រធានាធិបតីស៊ូដង់ខាងត្បូង លោក Salva Kiir បានអបអរសាទរចំពោះការផ្ដូចផ្ដើមគំនិតនេះរបស់សមភាគីស៊ូដង់ ព្រមទាំងបានឲ្យដឹងថា៖លោកត្រៀមខ្លួនជាស្រេចដើម្បីចូលរួមកិច្ចចរចាសន្តិភាពនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ