ស៊ូដង់អះអាងថាវៀតណាមជាគំរូនៃការអភិវឌ្ឍន៍
(VOVWORLD) - នាថ្ងៃទី ១៤ ខែមករា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប និងនៅសាធារណរដ្ឋស៊ូដង់ លោក Tran Thanh Cong បានជូនសារតាំងជូនប្រធានក្រុមប្រឹក្សាអន្តរកាលនៃសាធារណរដ្ឋស៊ូដង់លោក Abdalftal Alburhan ។
ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖ TTXVN) |
ក្នុងជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំស៊ូដង់ លោកឯកអគ្គរដ្ឋទូត Tran Thanh Cong បានសន្យារួមចំណែកយ៉ាងសកម្ម និងនាំទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាពថែមទៀត ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ជាពិសេសគឺក្នុងវិស័យដែលភាគីទាំងពីរមានសក្តានុពលនិងមានប្រៀបខ្លាំងផងដែរ។ លោក Abdalftal Alburhan បានសង្កត់ធ្ងន់ថាវៀតណាមគឺជាគំរូមួយក្នុងការអភិវឌ្ឍន៍ ព្រមទាំងអះអាងថាប្រទេស ស៊ូដង់នឹងសិក្សាបាននូវបទពិសោធន៍អភិវឌ្ឍន៍របស់វៀតណាមលើវិស័យជាច្រើន ផងដែរ៕