សេដ្ឋកិច្ចក្រិកមានកំណើនដោយចៃដន្យ
|
សេដ្ឋកិច្ចក្រិកមានកំណើនដោយចៃដន្យ (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៣ សីហា ស្ថាប័នស្ថិតិ ELSTAT បានប្រកាសទួរលេខ
បានឲ្យដឹងថា៖ ខឿនសេដ្ឋកិច្ចរបស់ក្រិកមានកំណើនដោយចៃដន្យក្នុឆមាស ទី
២ ឆ្នាំ ២០១៥ ដោយមិនអើពើដល់ស្ថានភាពអស្ថិរភាពនយោបាយនិងគ្រោះ
អាសន្ន មិនអាចទូទាត់និងត្រូវចាកចេញពីតំបន់ចាយប្រាក់អឺរ៉ូ (Eurozone)។ តាម
នោះ GDP របស់ក្រិកបានកើនឡើង ០,៨% ពីខែមេសាដល់ខែមិថុនា។ តួរលេខ
នេះ បានហួសការព្យាករណ៍របស់មជ្ឈដ្ឋានអ្នកវិភាគដែលបានចាត់ទុកថា៖
ខឿន សេដ្ឋកិច្ចរបស់ក្រិកនឹងថយចុះដល់ ០,៨%។ ទោះបីជាគ្មានព័ត៌មានជាផ្លូវ
ការ នៅឡើយក្តី ប៉ុន្តែ អ្នកវិភាគជាច្រើនបានចាត់ទុកថា៖ ផ្នែកទេសចរណ៍
អភិវឌ្ឍន៍ គឺជាវិស័យដ៏សែនសំខាន់របស់ខឿនសេដ្ឋកិច្ចក្រិក។ នេះគ៏ជាកត្តា
ដែលជួយ ខឿនសេដ្ឋកិច្ចទប់ទល់នឹងភាពអស្ថិរភាពនៅប្រទេសនេះ៕