សេដ្ឋកិច្ចឆ្នាំ២០១៧ត្រូវបានរំពឹងទុកថាទទួលបានកំណើនតាមទិសវិជ្ជមាន

សេដ្ឋកិច្ចឆ្នាំ២០១៧ត្រូវបានរំពឹងទុកថាទទួលបានកំណើនតាមទិសវិជ្ជមាន - ảnh 1
សេដ្ឋកិច្ចឆ្នាំ២០១៧ត្រូវបានរំពឹងទុកថាទទួលបានកំណើនតាមទិសវិជ្ជមាន

(VOVworld)-គោលដៅកំណើនសេដ្ឋកិច្ច GDP ទូទាំងប្រទេសក្នុងឆ្នាំ២០១៧នឹង
 ទទួលបាន៦,៧% សន្ទស្សន៍អតិផរណាក្រោម ៤%។ ធ្វើការវាយតម្លៃអំពីកំណើន
 សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៧នេះ អ្នកជំនាញការសេដ្ឋកិច្ចច្រើនរូបបានចាត់ទុកថា
 វៀតណាមនៅតែមានឧត្តមភាពបើប្រៀបនឹងប្រទេសជាច្រើនក្នុងតំបន់និងមាន
 ប្រៀបខ្លាំងជាច្រើនក្នុងការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស។ តាមនោះ
យោងតាមការព្យាករណ៍ កំណើន GDP ក្នុងឆ្នាំ២០១៧នេះ អាចទទួលបាន
២០៥,៥ពាន់ លានដុល្លារអាមេរិក។ សាស្ត្រាចារ្យរង-បណ្ឌិត Pham Tat Thang អ្នក
ស្រាវជ្រាវជាន់ ខ្ពស់នៃក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមបានចាត់ទុកថា៖

        “ឆ្នាំ២០១៧ជាឆ្នាំអំណោយផលសម្រាប់ខឿនសេដ្ឋកិច្ចវៀតណាម។​ ពោលគឺ
 ក្នុងឆ្នាំ២០១៧នេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនមានសុពលភាព។ ជា
ពិសេស វៀតណាមឆ្លៀតយកបានឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយ
សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប សហភាពអឺរ៉ុប កូរ៉េខាងត្បូង និងជប៉ុននោះ គឺ​ ប្រការ
នេះនឹងបើកចេញលទ្ធភាពនាំចេញយ៉ាងល្អប្រសើរសម្រាប់វៀតណាមដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ