សេដ្ឋកិច្ចឌីជីថលរបស់វៀតណាមអាចសម្រេចបានទំហំចំនួន៥២ពាន់លានដុល្លាអាមេរិកនៅឆ្នាំ២០២៥

(VOVWORLD) - អត្ថបទសរសេរនេះឲ្យដឹងថា បើតាមការប៉ាន់ស្មានរបស់ Google Temasek និង Bain & Co ដល់ឆ្នាំ២០២៥ សេដ្ឋកិច្ចឌីជីថលរបស់ វៀតណាមអាចសម្រេចបានទំហំ ចំនួន៥២ពាន់លានដុល្លាអាមេរិក ស្រូបយកប្រមាណ១/៦នៃទំហំសេដ្ឋកិច្ចឌីជីថល របស់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

នាថ្ងៃទី១៦ ខែមិថុនា គេហទំព័រ techwireasia.com បានបង្ហោះអត្ថបទសរសេរ ក្នុងនោះវាយតម្លៃថា សេដ្ឋកិច្ចឌីជីថលសម្បូរទៅដោយយសក្ដានុពលរបស់វៀតណាម នៅតែកំពុងរីកចម្រើនជាបន្តបន្ទាប់ ហើយនាំមកនូវឱកាសជាច្រើនសម្រាប់វិនិយោគិន ក្រុមហ៊ុនចាប់ផ្ដើមអាជីវកម្មនិងសហគ្រាស។         អត្ថបទសរសេរនេះឲ្យដឹងថា បើតាមការប៉ាន់ស្មានរបស់ Google Temasek និង Bain & Co ដល់ឆ្នាំ២០២៥ សេដ្ឋកិច្ចឌីជីថលរបស់វៀតណាមអាចសម្រេចបានទំហំ ចំនួន៥២ពាន់លានដុល្លាអាមេរិក ស្រូបយកប្រមាណ១/៦នៃទំហំសេដ្ឋកិច្ចឌីជីថល របស់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល។
អត្ថបទនេះចាត់ទុកថា ដោយមានគោលដៅសម្រេចបានអត្រាអនុវត្តបច្ចេកទេស ឌីជីថលយ៉ាងហោចណាស់១០%លើគ្រប់វិស័យ និងអត្រាគ្រួសារប្រើប្រាស់អ៊ីនធឺរណិត ប្រមាណ៨០% នោះ ផែនការរបស់ វៀតណាមហាក់ដូចជាកំពុងដើរតាមទិសដៅ ត្រឹមត្រូវ។
ក្នុងឆ្នាំ២០២០ ក្រុមហ៊ុន “unicorn” នាំមុខគេមួយចំនួន (ក្រុមហ៊ុនចាប់ផ្ដើមអាជីវ កម្មដែលមានតម្លៃជាង១០ពាន់លានដុល្លាអាមេរិក) បានយល់ឃើញសក្ដានុពលនៃ សេដ្ឋកិច្ចឌីជីថលរបស់វៀតណាម ហើយចាប់ផ្ដើមកម្មវិធីជួយឧបត្ថម្ភក្រុមហ៊ុនចាប់ផ្ដើម អាជីវកម្មនៅដំណាក់កាលដើមដំបូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ