សេដ្ឋកិច្ចពិភពលោកខាតបង់រាប់ពាន់លានដុល្លារអាមេរិកដោយសារសកម្មភាពបញ្ចេញឧស្ម័នផ្ទះកញ្ចក់
(VOVWORLD) - ក្នុងនោះ សហរដ្ឋអាមេរិក និងចិនជាប្រទេសទាំងពីរដែលបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនបំផុតនៅលើពិភពលោក។
យោងតាមការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Dartmouth (សហរដ្ឋអាមេរិក) នាពេលថ្មីៗនេះបានឲ្យដឹងថា ប្រទេសចំនួន ៥ ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនបំផុតនៅលើពិភពលោករួមមានសហរដ្ឋអាមេរិក ចិន រុស្ស៊ី ឥណ្ឌា និងប្រេស៊ីលបានបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចពិភពលោកប្រមាណ ៦ លានលានដុល្លារអាមេរិក។ ក្នុងនោះ សហរដ្ឋអាមេរិក និងចិនជាប្រទេសទាំងពីរដែលបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនបំផុតនៅលើពិភពលោក។ ជាក់ស្ដែងប្រទេសនីមួយៗបានបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចពិភពលោកជាង ១,៨ លានលានដុល្លារ។ ប្រទេសនីមួយៗចំនួនបីទៀតបានបណ្តាលឱ្យមានការខាតបង់ជាង ៥០០ ពាន់លានដុល្លារអាមេរិក។
លើកពីនេះទៅទៀត បណ្ដាប្រទេសដែលរងការខាតបង់ច្រើនបំផុត ដោយសារការបញ្ចេញឧស្ម័នរបស់សហរដ្ឋអាមេរិកគឺមានសីតុណ្ហភាពក្តៅ និងក្រីក្រជាងកម្រិតមធ្យមសកល ហើយភាគច្រើនស្ថិតនៅអឌ្ឍគោលខាងត្បូង ឬតំបន់ត្រូពិច ដូចជាម៉ិកស៊ិក និងហ្វីលីពីន៕