សេដ្ឋកិច្ចពិភពលោកនឹងបន្តសន្ទុះកំណើនក្នុងឆ្នាំ២០១៨

(VOVWORLD) -យោងតាមរបាយការណ៍យ ថាទស្សន៍សេដ្ឋកិច្ចសកលលោកថ្មីបំផុតរបស់អង្គ ការសេដ្ឋកិច្ចល្បីឈ្មោះ Conference Board ដែលមានទីស្នាក់ការនៅក្រុងញូវយ៉ក ថា ក្រោយពីកំណើនកើនខ្ពស់ជាងការប៉ាន់ស្មានសម្រាប់ឆ្នាំ២០១៧នោះ ខឿនសេដ្ឋកិច្ចពិភពលោកមានអាចនឹងរក្សាបាសន្ទុះបច្ចុប្បន្ន ពោលគឺទទួលបានកម្រិត ៣% សម្រាប់ឆ្នាំ ២០១៨ទាំងមូល។ 
សេដ្ឋកិច្ចពិភពលោកនឹងបន្តសន្ទុះកំណើនក្នុងឆ្នាំ២០១៨ - ảnh 1 សេដ្ឋកិច្ចពិភពលោកនឹងបន្តសន្ទុះកំណើនក្នុងឆ្នាំ២០១៨ 

នៅក្នុងសន្និសីទកាសែតប្រកាសយថាទស្សន៍សេដ្ឋកិច្ចសកលលោក២០១៨ លោក Bart van Ark ចំណុះ Conference Board បានឲ្យដឹងថា កំណើនសេដ្ឋកិច្ច សកលលោកទាំងមូលមានសញ្ញាងើបឡើងវិញជាក់ស្តែង ក្រោយពីវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោករូបនេះក៏បានក្រើនរំលឹកថា ទោះបីជានិន្នាកាកំណើន របស់ទីផ្សារគឺរឹងមាំនាអនាគតខាងមុខក៏ដោយ ប៉ុន្តែ លទ្ធភាពជម្រុញកម្រិត កំណើននៅមានកម្រិតហើយល្បឿនកំណើនអាចយឺតយ៉ាវទៅៗនៅចុងទសវត្ស នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ