សេដ្ឋកិច្ចវៀតណាមក្នុងរយៈពេល ៦ ខែដំបូង មានភាពវិជ្ជមានបើប្រៀបធៀបទៅនឹងបរិបទពិភពលោក
(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ មិថុនា នៅទីក្រុងហាណូយ អគ្គនាយកស្ថិតិ និងក្រសួងផែនការនិងវិនិយោគបានទទួលជួបជាមួយអ្នកសារព័ត៌មាន ដើម្បីប្រកាស ពីស្ថានភាពសេដ្ឋកិច្ច-សង្គមត្រីមាសទី ២ និងរយៈពេល ៦ ខែដើមឆ្នាំ ២០២០។
ស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុងរយៈពេល ៦ ខែដើមឆ្នាំបានប្រព្រឹត្តទៅក្នុងបរិបទនៃការផ្ទុះឡើងជំងឺរាតត្បាត COVID-19។ យ៉ាងណាមិញ ប្រទេសមហាអំណាច ដូចជា សហរដ្ឋអាមេរិក ជប៉ុននិងសហគមន៍អឺរ៉ុប សុទ្ធតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ ថ្វីត្បិតដូច្នេះ ប៉ុន្តែសេដ្ឋកិច្ចវៀតណាមនៅតែរក្សាសន្ទុះកំណើនរបស់ខ្លួន មិនឱ្យធ្លាក់ចូលក្នុងស្ថានភាពកំណើនអវិជ្ជមាន។ ផលិតផលក្នុងស្រុកសរុបក្នុងរយៈពេល ៦ ខែកន្លងមកនេះ បានកើនឡើង ១,៨១% បើធៀបនឹងឆ្នាំ ២០១៩ ដែលជាកម្រិតទាបបំផុតក្នុងដំណាក់កាល ២០១១-២០២០ ប៉ុន្តែនេះក៏ជាសញ្ញាវិជ្ជមានមួយនៅក្នុងបរិបទនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។
ថ្វីត្បិតដូច្នេះក៏ដោយ វៀតណាមកំពុងស្ថិតក្នុងដំណាក់កាលធម្មតាថ្មីមួយ ដែលមានទាំងបញ្ហាប្រឈមនិងការលានុវត្តន៍ភាព ជាពិសេសនៅក្នុងបរិបទដែលពិភពលោកនៅតែរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត វៀតណាមប្តេជ្ញាមិនឲ្យកើតមានឡើងជារលក COVID លើកទី២ ឡើយ ដើម្បីបង្កើតបុព្វបទសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕