សេដ្ឋកិច្ចវៀតណាមកំពុងបោះជំហានត្រឹមត្រូវ

សេដ្ឋកិច្ចវៀតណាមកំពុងបោះជំហានត្រឹមត្រូវ - ảnh 1
អគ្គនាយក អង្គការពាណិជ្ជកម្មពិភពលោក ( WTO) លោក Roberto Azevedo

          (VOV)_នេះគឺជាការអះអាងរបស់អគ្គនាយក អង្គការពាណិជ្ជកម្មពិភព​លោក 
( WTO) លោក Roberto Azevedo ក្នុងពេលវាយតំលៃអំពី​ការខំប្រឹង​ប្រែង​របស់វៀត
ណាម ក្នុងដំណើការធ្វើសមាហរណកម្មអន្តរជាតិ និងសេរីភាពពាណិជ្ជកម្ម ក្នុង
ពេលឆ្លើយសម្ភាសន៍អ្នកយកព័ត៍មាន មុននឹងដំណើរបំពេញទស្សនកិច្ចនៅវៀត
ណាម ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥មេសា។ អគ្គនាយក ​ WTO​ លោក ​Roberto
Azevedo បានសង្កត់ធ្ងន់ថា៖ វៀតណាមទទួលបានការរីកចំរើនជាច្រើន ​ក្នុងវិស័យ
សេដ្ឋកិច្ចនិងសង្គមកិច្ច។ ប្រជាជនរាប់លាននាក់បានរួចផុតពីភាពក្រីក្រ។ វៀតណាម
បានក្លាយទៅជាប្រទេសនាំចេញកសិផលជួរមុខលើទូទាំងពិភពលោក និងជាទីមក
ដល់គួរអោយទាក់ទាញសំរាប់វិនិយោគិននៅទ្វីបអាស៊ី។ ខឿនសេដ្ឋកិច្ចវៀតណាម
កំពុងដើរតួនាទីសំខាន់សំរាប់តំបន់និងពិភពលោក។ លោកក៏បានអោយដឹងថា៖ក្នុង
ក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ លោកនឹងមានជំនួបសន្ទនាជាមួយមន្ត្រីរដ្ឋា
ភិបាល ដំណាងអង្គភាពអាជីវកម្ម ​អ្នកស្រាវជ្រាវ និង​ពិនិត្យមើល​អំពីការដែល WTO
អាចជួយឧបត្ថម្ភវៀតណាម ​ក្នុងដំណើការ​អភិវឌ្ឍន៍​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ