សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

(VOVWORLD) - សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។ 
សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ - ảnh 1ទិដ្ឋភាពនៃពិធី (រូបថត៖ Lê Phương/VOV5)

ខ្លឹមសារនេះត្រូវបាននាំចេញក្នុងរបាយការណ៍បច្ចុប្បន្នភាពស្តីពីស្ថានភាពសេដ្ឋកិច្ចរបស់វៀតណាមក្នុងការបោះពុម្ពខែមេសា ឆ្នាំ ២០២៤ ដែលមានចំណងជើងថា “ជម្រុញការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត” ដោយធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាមប្រកាសនាព្រឹកថ្ងៃទី ២៣ ខែមេសា នៅទីក្រុងហាណូយ។ នេះជាប្រធានបទពិសេសរបស់ WB ដោយសង្កត់ធ្ងន់លើតួនាទីសំខាន់នៃអាជីវកម្មច្នៃប្រឌិត ក្នុងការជួយ វៀតណាមសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៤៥។

យោងតាមការវិភាគរបស់អ្នកជំនាញ WB ការនាំចេញរបស់វៀតណាមកំពុងងើបឡើងវិញ ការប្រើប្រាស់ក្នុងស្រុក និងការវិនិយោគឯកជនក៏មានការកើនឡើងផងដែរ។ ការនាំចេញត្រូវបានរំពឹងថា នឹងកើនឡើង ៣,៥% នៅឆ្នាំនេះ ដែលឆ្លុះបញ្ចាំងពីភាពប្រសើរឡើងបន្តិចម្តងៗ នៃតម្រូវការពិភពលោក។ ទីផ្សារអចលនទ្រព្យនឹងបង្វិលក្នុងទិសដៅកើនឡើង។ នៅពេលដែលការនាំចេញ និងទីផ្សារអចលនទ្រព្យងើបឡើងវិញបន្តិចម្តងៗ តម្រូវការក្នុងស្រុកត្រូវបានរំពឹងថានឹងប្រសើរឡើងចាប់ពីឆមាសទីពីរនៃឆ្នាំ ២០២៤ ដោយសារអ្នកវិនិយោគ និងអ្នកប្រើប្រាស់ទទួលបានទំនុកចិត្តឡើងវិញ។

លោក Andrea Coppola ប្រធានសេដ្ឋវិទូរបស់ WB នៅវៀតណាមបានសង្កត់ធ្ងន់ថា៖ “ទោះបីជាមានភាពមិនប្រាកដប្រជាជាសកលក៏ដោយ កំណើនរបស់វៀតណាមនៅឆ្នាំ ២០២៤ នឹងបង្កើនល្បឿន។ ដើម្បីសម្រេចបានការអភិវឌ្ឍយ៉ាងឆាប់រហ័សដូចមុនការរាតត្បាត នៃជំងឺកូវីដ-១៩ វៀតណាមត្រូវការគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ក៏ដូចជាកំណែទម្រង់រចនាសម្ព័ន្ធ និងបទប្បញ្ញត្តិ។ វិស័យឯកជនត្រូវតែដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចវៀតណាម”។

ក្នុងសន្និសីទសារព័ត៌មានផងដែរ លោក Dang Quang Vinh អ្នកជំនាញផ្នែកឯកជនជាន់ខ្ពស់នៃ WB បានឲ្យដឹងថា ប្រធានបទពិសេស “ជំរុញការចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត” នៃរបាយការណ៍បានផ្តល់នូវអនុសាសន៍មួយចំនួនដើម្បីគាំទ្រដល់អាជីវកម្មចាប់ផ្តើមអាជីវកម្មប្រ កបដោយភាពច្នៃប្រឌិត រួមចំណែក កំណើនផលិតភាពរបស់ វៀត ណាមនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ