សេដ្ឋកិច្ចវៀតណាមនៅឆ្នាំ ២០២០ នឹងក្លាយជាផ្ទាំងគំនូរភ្លឺស្វាង

(VOVWORLD) - សេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២០ នៅតែជាផ្ទាំងគំនូរដ៏ភ្លឺស្វាងមួយប៉ុន្តែនឹងពិបាកក្នុងការសម្រេចបាននូវអត្រាកំណើនខ្ពស់ដូចជាឆ្នាំ ២០១៨ និង ២០១៩។
សេដ្ឋកិច្ចវៀតណាមនៅឆ្នាំ ២០២០ នឹងក្លាយជាផ្ទាំងគំនូរភ្លឺស្វាង - ảnh 1 សេដ្ឋកិច្ចវៀតណាមនៅឆ្នាំ ២០២០ នឹងក្លាយជាផ្ទាំងគំនូរភ្លឺស្វាង (រូបថត៖ tapchitaichinh.vn)

នេះគឺជាមតិយោបល់អ្នកជំនាញនៅវេទិកាវិនិយោគនិងអភិវឌ្ឍន៍ធុរកិច្ចឆ្នាំ ២០២០ ដោយមានប្រធានបទ“ កាលានុវត្តភាពនៃការពន្លឿនល្បឿននិងសម្រេចបានការលោតផ្លោះដ៏ឆ្នើម”  ដែលត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញនាព្រឹកថ្ងៃទី ៦ខែមករា។ វេទិកានេះត្រូវបានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិមនិងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) សហការជាមួយសមាគមនៃអង្គការសេវាកម្មអភិវឌ្ឍន៍ធុរកិច្ចវៀតណាមនិងវេទិកាវិនិយោគ BizLIVE.vn រៀបចំឡើង។ លោកបណ្ឌិត  Tran Du Lich សមាជិកក្រុមផ្តល់ការប្រឹក្សាផ្នែកសេដ្ឋកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមបានវាយតម្លៃថាអ ៖

 “ ខ្ញុំគិតថានោះគឺជាមូលហេតុអ្វីបានជា ទោះបីជាឆ្នាំ២០១៩ អត្រាកំណើនលើសជាង ៧% ក៏ដោយ ប៉ុន្តែរដ្ឋសភាបានសំរេចថា នៅឆ្នាំ ២០២០ គ្រាន់តែកំណត់គោលដៅត្រឹមតែ ៦,៨%  និងចក្ខុវិស័យរួមសម្រាប់ឆ្នាំ២០២០ នោះកត្តាដែលបង្កើតលក្ខខណ្ឌសម្រាប់ល្បឿនកំណើនខ្ពស់ក្នុងចន្លោះឆ្នាំ ២០២១ - ២០២៥ គឺដើម្បីបន្តបង្កើតកត្តាពង្រឹងម៉ាក្រូសេដ្ឋកិច្ចឲ្យបានស្ថិរភាព ប៉ុន្តែមិនអាចរំពឹងថាឆ្នាំ ២០២០ នឹងមានអត្រាកំណើនខ្ពស់ដូចជាឆ្នាំ ២០១៨ និង ២០១៩ នោះឡើយ»។

នាំ ២០២០ ត្រូវបានចាត់ទុកថាជាឆ្នាំដ៏សំខាន់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម ជាមួយនឹងបូកសរុបនៃការអនុវត្តសេចក្តីសម្រេចចិត្តនិងអនុក្រឹត សំខាន់ៗស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ ២០១១-២០២០ ហើយនិងជាឆ្នាំចុងក្រោយនៃការអនុវត្តផែនការសេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ២០១៦-២០២០ រួមទាំងកំណត់ផែនការសម្រាប់ការអភិវឌ្ឍន៍សម្រាប់ដំណាក់កាលជាបន្តទៀតផង»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ