សេដ្ឋកិច្ចវៀតណាមនៅឆ្នាំ ២០២១៖ ជំរុញកំណើនផ្អែកលើការច្នៃប្រឌិត

(VOVWORLD) - ឆ្នាំ២០២០ ដោយសារតែរងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ Covid-19 គ្រប់វិស័យនិងផ្នែកមុខរបរជាច្រើនរបស់វៀតណាម បានប្រឈមមុខនឹងការលំបាកជាច្រើនក៏ដោយ ប៉ុន្តែវិស័យសេដ្ឋកិច្ចក្នុងស្រុកមានការកើនឡើងយ៉ាងខ្លាំង។ 
សេដ្ឋកិច្ចវៀតណាមនៅឆ្នាំ ២០២១៖ ជំរុញកំណើនផ្អែកលើការច្នៃប្រឌិត - ảnh 1អ្នកជំនាញទាំងឡាយនៅឯសិក្ខាសាលានេះ (រូបថត៖ VOV)

នៅក្នុងសិក្ខាសាលា “សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២០ - ជំរុញកំណើនផ្អែកលើការច្នៃប្រឌិត” ដែលបានរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចវៀតណាមនាព្រឹកថ្ងៃទី ១៩ មករានៅទីក្រុងហាណូយ អ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញបានឲ្យដឹងថា៖ ឆ្នាំ២០២០ ដោយសារតែរងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ Covid-19 គ្រប់វិស័យនិងផ្នែកមុខរបរជាច្រើនរបស់វៀតណាម បានប្រឈមមុខនឹងការលំបាកជាច្រើនក៏ដោយ ប៉ុន្តែវិស័យសេដ្ឋកិច្ចក្នុងស្រុកមានការកើនឡើងយ៉ាងខ្លាំង។ ទន្ទឹមនឹងនោះដោយសារការគ្រប់គ្រងរបស់រដ្ឋាភិបាលក្នុងការអនុវត្ត“ គោលដៅពីរទន្ទឹមគ្នា” ពោលគឺទាំងការបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពផង និងជួយដោះស្រាយការលំបាកសំរាប់សកម្មភាពផលិតកម្មនិងអាជីវកម្មផង  វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដ៏កម្រ ដែលសម្រេចបានអត្រាកំណើនវិជ្ជមាន ២,៩១%។ លោក Bui Nhat Quang ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាមបានវាយតម្លៃ ថា៖ «ឆ្នាំ ២០២១ គឺជាឆ្នាំចាប់ផ្តើមនៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ (២០២១-២០២០) និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេល ១០ ឆ្នាំ (២០២១- ២០៣០)។ ហេតុដូច្នេះឆ្នាំ ២០២១ គឺជាឆ្នាំដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ឆ្នាំបន្តបន្ទាប់។ ហេតុនេះហើយ ការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចរបស់វៀត ណាមនៅឆ្នាំ ២០២០ ដើរតួនាទីយ៉ាងសំខាន់ក្នុងការដកបទពិសោធន៍សម្រាប់ឆ្នាំ ២០២១ និងសម្រាប់ដំណាក់បន្តទៀតដើម្បីរួមចំណែកដល់ការសម្រេចគោលដៅកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស មានគុណភាពនិងនិរន្តរភាពផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ