សេដ្ឋកិច្ចវៀតណាមបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា
(VOVWORLD) -សេដ្ឋកិច្ចវៀតណាមគ្រោងនឹងបន្តទទួលបានកំណើន GDP ដ៏ខ្លាំងក្លា ប្រមាណ៧,១%ក្នុងឆ្នាំ២០១៨ មុននឹងថយចុះនៅត្រឹម៦,៨% ក្នុងឆ្នាំ២០១៩។
លោក Aaron Batten ថ្លែងមតិក្នុងពិធីប្រកាសរបាយការណ៍ "យថាទស្សន៍អភិវឌ្ឍន៍ទ្វីបអាស៊ី" ឆ្នាំ២០១៨ (រូបថត៖ Hong Van) |
នេះជាការវាយតំលៃរបស់លោក Aaron Batten មេជំនាញការសេដ្ឋកិច្ចនៃធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) ប្រចាំវៀតណាម ក្នុងរបាយការណ៍ស្ដីពីយថាទស្សន៍អភិវឌ្ឍន៍នៃទ្វីបអាស៊ីឆ្នាំ២០១៨ ដែលបានប្រកាសនាថ្ងៃទី១១ មេសា នៅទីក្រុងហាណូយ។
តាមការវាយតំលៃរបស់ ADB ថា ដោយការជួយឧបត្ថម្ភពីលទ្ធភាពគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច វៀតណាមនឹងទទួលបានកំណើនសេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍ក្នុងឆ្នាំ២០១៨ ហើយក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសមានកំណើនខ្ពស់បំផុតក្នុងតំបន់។ ធ្វើការវិភាគអំពីកំណើនរបស់វៀតណាម លោក Aaron Batten ឲ្យដឹងថា៖
“យើងអាចឃើញច្បាស់នូវកម្លាំងចលករស្នូលៗចំពោះកំណើនសេដ្ឋកិច្ចរបស់វៀតណាម។ ទីមួយគឺការវិនិយោគពីបរទេស។ ក្នុងត្រីមាសទី១ឆ្នាំ២០១៨ ការបើកប្រាក់ចំណាយទុន FDI ទទួលបាន៣,៨ ពាន់លានដុល្លាអាមេរិក កើន៧,២%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ កម្លាំងចលករទី២គឺវិស័យ នាំចេញ។ ទី៣គឺកម្លាំងទិញទំនិញក្នុងប្រទេស។ កត្តាសំខាន់ទី៤គឺបរិយាកាសធ្វើអាជីវកម្មនិងការងារធ្វើ។ កត្តាចុងក្រោយគឺការស្ដារឡើងវិញរបស់ផ្នែកកសិកម្ម។ បរិមាណកសិ រុក្ខ ជលផល បានកើន៤%ក្នុងត្រីមាសទី១ឆ្នាំ២០១៨ ស្មើរនឹងទ្វេដងបើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ”។
ស្ដីពីការសាកល្បងចំពោះខឿនសេដ្ឋកិច្ចវៀតណាម របាយការរបស់ ADB ចាត់ទុកថា វៀតណាមមានកម្លាំងពលករយ៉ាងច្រើន ដោយកម្រិតប្រាក់បៀវត្តន៍ទាប។ នេះជាកត្តាដែលជួយវៀតណាមទាក់ទាញទុននិយោគផ្ទាល់ពីបរទេស។ ប៉ុន្តែ ការខ្វះខាតជំនាញវិជ្ជាជីវៈរបស់កម្លាំងពលករវៀតណាម ក៏ជារបាំងមួយចំពោះសកម្មភាពធ្វើអាជីវកម្មនិយាយរួមដែរ៕