សេដ្ឋកិច្ចវៀតណាមបានរួចផុតពីបាតតាំងពីត្រីមាសទី៣ឆ្នាំ២០១៣

សេដ្ឋកិច្ចវៀតណាមបានរួចផុតពីបាតតាំងពីត្រីមាសទី៣ឆ្នាំ២០១៣ - ảnh 1
សេដ្ឋកិច្ចវៀតណាមបានរួចផុតពីបាតតាំងពីត្រីមាសទី៣ឆ្នាំ២០១៣ (vietnamplus.vn)

        Vovworld-នាព្រឹកថ្ងៃទី២៤មេសា ផលិតផលបោះពុម្ភផ្សាយមួយស្រាវជ្រាវ
ឯកទេសអំពីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាលើកដំបូងត្រូវបានប្រកាសដោយគណៈ
កម្មាធិការឃ្លាំមើលជាតិវៀតណាម (NFSC) ដែលទទួលបានការយកចិត្តទុកដាក់
របស់អ្នកសេដ្ឋកិច្ច អ្នកជំនាញការហិរញ្ញវត្ថុនិងស្ថាប័នសារព័ត៌មានកាសែត។

        តាមការវាយតំលៃរបស់ NFSC ថា កំណើនរបស់វៀតណាមបានរួចផុតពីបាត សកម្មភាពផលិតកម្មមានសញ្ញាកែលំអរក្នុងត្រីមាសទី៣ឆ្នាំ២០១៣។ វាយតំលៃ
អំពីទីផ្សារហិរញ្ញវត្ថុ លោក Truong Van Phuoc អនុប្រធានគណៈកម្មាធិការឃ្លាំមើល
ហិរញ្ញវត្ថុជាតិបានឲ្យដឹងថា៖

        “ក្នុងឆ្ន២០១៣តាមការវាយតំលៃរបស់គណៈកម្មាធិការថា ទីផ្សារហិរញ្ញវត្ថុបាន
ដោះស្រាយជាជំហានដំបូងសារវន្តបញ្ហាមួយចំនួនដើម្បីបង្កើតគ្រឹះស្ថានអភិវឌ្ឍន៍
ដូចជាទ្រពសម្បត្តិសរុបរបស់ប្រព័ន្ធធនាគារវៀតណាមបានកើនឡើង១៥%។ ឥណទានកើនឡើងជាង១២,៥%បំណុលអាក្រកបានដោះស្រាយជាជំហានៗ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ