សេដ្ឋកិច្ចវៀតណាមមានសញ្ញាងើបឡើងវិញនិងកំណើនល្បឿនថែមទៀត
|
លោកស្រី Victoria Kwakwa នាយិការធនាគារ WB ប្រចាំនៅវៀតណាម (Image: VNA) |
(VOVworld) – សេដ្ឋកិច្ចវៀតណាមមានសញ្ញាងើបឡើងវិញនិងកំណើនល្បឿន
ថែមទៀត។ នេះគឺជាការវាយតំលៃនៃធានាគារពិភពលោក (WB) អំពីសេដ្ឋកិច្ច វៀតណាមក្នុងរបាយការណ៍បច្ចុប្បន្នកម្មស្ថានភាពសេដ្ឋកិច្ចដែលត្រូវបាននាំចេញ
នាថ្ងៃទី ៣ ធ្នូ នៅទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ លោក Sandeep Mahajan អ្នកជំនាញការកំណើនខាងសេដ្ឋកិច្ចនិងជាប្រធានក្រុមរបាយការណ៍បូកសាក
រូបស្ថានភាព របស់ WB បានឲ្យដឹងថា៖ តួលេខស្ថិតិបានបង្ហាញនូវការងើប
ឡើងវិញរបស់ខឿន សេដ្ឋកិច្ចវៀតណាម ល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាម
មានពី ៥,៤% នាឆ្នាំ ២០១៣ ដល់ ៥,៦% នាឆ្នាំ ២០១៤។ លោក Sandeep Mahajan
បានឲ្យដឹងថែម ទៀតថា៖
“បណ្ដាលក្ខណៈសេដ្ឋកិច្ចត្រូវបានទទួលស្គាល់ដោយសហគមន៍បណ្ដាវិនិយោគិន
អន្តរជាតិ។ លក្ខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចក៏ជួយកែលំអរលំដាប់ថ្នាក់របស់វៀតណាមខាង
ហានិភ័យជាតិ។ សេដ្ឋកិច្ចវៀតណាមចូលរួមប្រកបដោយប្រសិទ្ធភាពចូលក្នុងទីផ្សារ ទុនសកលក្នុងពេលចេញផ្សាយប័ណ្ឌជាតិដែលមានតំលៃ ១ ពាន់លានដុល្លាអាមេរិក
ដោយតំរិតការប្រាក់ ៤,៨% ប្រកបដោយជោគជ័យ។ ក្រៅពីនោះ វៀតណាមបន្តអនុវត្ត ដំណើរការកែទម្រង់ច្បាប់មួយចំនួនសំរាប់វិនិយោគិន ផងដែរ។”
រីឯខ្លួនវិញ លោកស្រី Victoria Kwakwa នាយិការធនាគារ WB ប្រចាំនៅវៀតណាម
បានចាត់ទុកថា៖
“ក្រៅពីការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍វិនិយោគជាផ្ទាល់ពីបរទេស រដ្ឋាភិបាលវៀតណាមត្រូវអភិវឌ្ឍន៍ការវិនិយោគនៅក្នុងប្រទេស ទៀតផង។ យើង ត្រូវមានការចូលរួមរបស់អង្គភាពអាជីវកម្មក្នុងប្រទេស។ រដ្ឋាភិបាលបានមាន ការយកចិត្តទុកដាក់ដល់អង្គភាពអាជីវកម្មឯកជនផងដែរ៕”