សេដ្ឋកិច្ចវៀតណាមស្ដារឡើងវិញជះឥទ្ធិពលយ៉ាងសកម្មលើទីផ្សារពលកម្ម
|
អត្រាបាត់អាជីពនាត្រីមាសទី២ ឆ្នាំ២០១៤ នៅវៀតណាមបានថយចុះ ១,៨៤% |
(VOVworld) - តាមគម្រោង តម្រូវការពលកររបស់បណ្ដាអង្គភាពអាជីវកម្ម
វៀតណាមនាពេលខាងមុខ បន្តកើនខ្លាំងក្នុងផ្នែកកែច្នៃ ផលិតចែកចាយអគ្គីសនី
ប្រេងឧស្ម័ន ព័ត៏មាននិងផ្សព្វផ្សាយ និងសកម្មភាពសុខាភិបាល ជួយឧបត្ថម្ភសង្គម
ផងដែរ។តាមព័ត៏មានថ្មីបំផុតស្ដីពីទីផ្សារពលកម្មវៀតណាមក្នុងឆ្នាំ២០១៤ របស់
ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម សហការជាមួយអគ្គនាយក
ដ្ឋានស្ថិតិនិងអង្គការពលកម្មអន្តរជាតិ(FLO) ដែលបានប្រកាសនាថ្ងៃទី៣ កញ្ញា
បានឲ្យដឹងថា អត្រាបាត់អាជីពនាត្រីមាសទី២ ឆ្នាំ២០១៤ បានថយចុះ១,៨៤%។ផ្នែកសាងសង់និងឧស្សាហកម្មកែច្នៃផលិត មានការស្ដារឡើងវិញគួរឲ្យចាប់អា
រម្មណ៍ផងដែរ។បណ្ដាផ្នែកមានការកាត់បន្ថយការងារធ្វើ គឺផ្នែកហិរញ្ញវត្ថុធនាគារ
និងធានារ៉ាប់រង។រចនាសម្ព័ន្ធការងារធ្វើ បានមានសញ្ញាផ្ទេប្ដូរយ៉ាងសកម្មនាំចូល
ប្រាក់ចំណូលរបស់ពលករបន្តមានស្ថិរភាព៕