សេដ្ឋកិច្ចវៀតណាមស្តារឡើងវិញតុល្យភាព
|
សេដ្ឋកិច្ចវៀតណាមស្តារឡើងវិញតុល្យភាព
(រូបថតៈ dantri.vn) |
(VOVworld)-ស្ថានភាពនាំចេញ កំណើនឥណទានហើយទូលំជាងទៀតគឺខឿនសេ្ឋដ
កិច្ចរបស់វៀតណាមកំពុងតែត្រូវបានកែលំអ។ នេះគឺជាការវាយតម្លៃរបស់កាសែត
Wall Street Journal (អាមេរិក) ចេញផ្សាយនាថ្ងៃទី១៤សីហា។ តាមកាសែតនេះថា រដ្ឋាភិបាលវៀតណាម កំពុងជម្រុញទំនុកទុកចិត្តរបស់អ្នកវិនិយោគដោយការ អនុវត្ត
រាល់វិធានការជាក់ស្តែង។ បរិមាណទំនិញនាំចេញក្នុងរយៈពេល៧ខែ កន្លងទៅកើន
១៤%បៀបនឹងឆ្នាំ២០១២។ សន្ទស្សន៌VN-Index របស់ទីផ្សារមូលប័ត្រវៀតណាម
កើន២០%ក្នុងឆ្នាំ២០១៣ ជួយឲ្យទីផ្សារមូលប័ត្ររបស់វៀតណាម ក្លាយទៅជាទីផ្សារ
មូលប័ត្រ១មានកំណើនខ្លាំងបំផុតនៅទ្វីបអាស៊ី។ តាម Wall Street Journal ថា ម៉ាក្រូ
សេដ្ឋកិច្ចរបស់វៀតណាមមានសញ្ញាតុល្យភាព ក្នុងត្រីមាសទី២ឆ្នាំ២០១៣GDPកើន
៥% បើប្រៀបនឹងកំណើន ៤,៨%នា ឆ្នាំ២០១២។ ប៉ុន្តែដើម្បីរក្សាសន្ទុះស្តារឡើងវិញ វៀតណាមនៅមានបញ្ហាជាច្រើនដែលត្រូវ ដោះស្រាយ ក្នុងនោះមានការធ្វើឲ្យងើប
ឡើងវិញផ្នែកសំណង់ផងដែរ៕