សេដ្ឋកិច្ចវៀតណាមសម្រេចបានកំណើនខ្ពស់នៅឆ្នាំ២០២២

(VOVWORLD) - ជំងឺរាតត្បាតកូវីដ១៩បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែ វៀតណាមនៅតែខិតខំប្រឹងប្រែងដើម្បីរក្សាអត្រាកំណើន GDP វិជ្ជមាន សូម្បីតែសម្រេចបានកំណត់ត្រាថ្មីក្នុងការនាំចេញ ដោយស្ថិតក្នុងចំណោមខឿនសេដ្ឋកិច្ចនាំមុខគេទាំង២០ ទាក់ទងនឹងពាណិជ្ជកម្មអន្តរជាតិ។ 
សេដ្ឋកិច្ចវៀតណាមសម្រេចបានកំណើនខ្ពស់នៅឆ្នាំ២០២២ - ảnh 1កែច្នៃគ្រឿងសមុទ្រ សម្រាប់នាំចេញទៅកាន់សហភាពអឺរ៉ុប អង់គ្លេស ជប៉ុន អាមេរិក កូរ៉េ។ (រូបថត៖ TTXVN)

នៅក្នុងអត្ថបទដែលបានចេញផ្សាយថ្មីៗនេះ ទីភ្នាក់ងារសារព័ត៌មាន Sputnik (រុស្ស៊ី) បានដកស្រង់ការព្យាករណ៍ឆ្នាំ ២០២២ ពីធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រុមហ៊ុនភាគហ៊ុនមូលបត្រ VNDIRECT និងអ្នកជំនាញ វិនិយោគិននានា ដោយបានសម្តែងសុទិដ្ឋិនិយមចំពោះយថាទស្សន៍នៃកំណើនសេដ្ឋកិច្ចរបស់វៀតណាម ដោយផ្អែកលើកម្លាំងចលករដែលជំរុញការស្តារឡើងវិញនៃ GDP ដ៏រឹងមាំ ដូចជាការនាំចេញ ការប្រើប្រាស់ក្នុងស្រុក ការទាក់ទាញ FDI គោលនយោបាយដ៏ទាន់ពេលវេលា និងមានប្រសិទ្ធភាពពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh។ អត្ថបទនេះបានដកស្រង់សម្តីរបស់នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅវៀតណាម លោក Andrew Jeffries ដោយបង្ហាញពីសុទិដ្ឋិនិយមរបស់លោកចំពោះយថាទស្សន៍នៃកំណើនសេដ្ឋកិច្ចវៀតណាម។ លោក Jefferies បានកត់សម្គាល់ថា នៅឆ្នាំ២០២២ តំបន់អាស៊ីនឹងមើលឃើញការស្តារឡើងវិញនៃការនាំចេញគួរឱ្យកត់សម្គាល់ ហើយវៀតណាមជាប្រទេសដែលបន្តទាញយកឱកាសដើម្បីពន្លឿនការនាំចេញ។ ដូច្នេះ សហគ្រាសវៀតណាម ត្រូវចាប់យកឱកាសនេះឲ្យបានឆាប់រហ័ស ដើម្បីជំរុញការនាំចេញនៅឆ្នាំ២០២២ លើកកំពស់គុណភាពទំនិញ ដើម្បីជ្រៀតចូលទីផ្សារធំៗ ដែលមានសក្តានុពលច្រើនជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ