សេដ្ឋកិច្ចវៀតណាមសម្រេចបានកំណើនចំនួន៦,៧៦%ក្នុងឆមាសទីមួយឆ្នាំ២០១៩
(VOVWORLD) - តាមរបាយការណ៍របស់ VEPR បានអោយដឹងថែមទៀតថា ទំហំនាំចេញនាំ ចូលក្នុងត្រីមាសទី២សម្រេចបានចំនួន១២៣រយកោដិដុល្លាអាមេរិក កើន៧,៣% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។
តាមរបាយការណ៍ម៉ាក្រូសេដ្ឋកិច្ចត្រីមាសទី២ឆ្នាំ២០១៩ដែលបានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចនិងគោលនយោបាយ (VEPR) ប្រកាសនាព្រឹកថ្ងៃទី១១ ខែ កក្កដា បានអោយដឹងថា ក្នុងឆមាសទីមួយឆ្នាំ២០១៩ ចំនួនទុនវិនិយោគដោយ ផ្ទាល់ពីបរទេស (FDI) ចូលមកវៀតណាមបានកើន៩,៧% បើធៀបនឹងកម្រិត ៨,៥%នារយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ រហូតដល់ចុងខែមិថុនា មានគម្រោងថ្មី ចំនួន១៧០០គម្រោងដែលត្រូវបានផ្ដល់អាជ្ញាប័ណ្ណ ដោយមានដើមទុនចុះបណ្ជី ចំនួន៧,៤រយកោដិដុល្លាអាមេរិក។ ផ្នែកឧស្សាហកម្មនិងផលិតកម្មកែច្នៃនៅតែជា ផ្នែកដែលទាក់ទាញទុន FDI ច្រើនបំផុតហើយជាកម្លាំងចលករស្នូលចំពោះ កំណើនសេដ្ឋកិច្ចវៀតណាមដោយស្រូបយក៧៣%នៃដើមទុនចុះបញ្ជីថ្មីសរុប។ លើវិស័យទេសចរណ៍ បរិមាណភ្ញៀវទេសចរអន្តរជាតិមកដល់វៀតណាមមាន ៨,៥លាននាក់ កើន៧,៥%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ សាស្ត្រា ចារ្យរងបណ្ឌិត Nguyen Duc Thanh ប្រធាន VEPR បានអោយដឹងថា៖
“អតិផរណារបស់វៀតណាមក្នុងត្រីមាសទី២បានថយចុះ ដោយមិនអើពើ ដល់ការព្យាករណ៍និងការព្រួយបារម្ភថា ការបង្កើនថ្លៃអគ្គីសនីក្នុងប្រទេសនឹង ធ្វើអោយអតិផរណាកើនឡើង។ តុល្យភាពពាណិជ្ជកម្មក៏ត្រូវបានធានាផងដែរ។ វៀតណាមមិនទទួលរងឱនភាពពាណិជ្ជកម្មធំដូចឆ្នាំមុនៗទៀតឡើយ។ ទំហំ នាំចេញរបស់វៀតណាមក៏មានការរីកចម្រើនយ៉ាងល្អ អាស្រ័យដោយតំបន់ សហគ្រាស FDI”។
តាមរបាយការណ៍របស់ VEPR បានអោយដឹងថែមទៀតថា ទំហំនាំចេញនាំ ចូលក្នុងត្រីមាសទី២សម្រេចបានចំនួន១២៣រយកោដិដុល្លាអាមេរិក កើន៧,៣% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ ក្នុងរយៈពេល៦ខែកន្លងទៅ ការរួម វិភាគទាននៃតំបន់សហគ្រាសរដ្ឋកាន់តែថយចុះ ខណៈដែលការរួមវិភាគទាននៃ តំបន់សហគ្រាស FDI និងសហគ្រាសឯកជនកាន់តែច្រើនឡើង។ ប្រការនេះបាន បង្ហាញនូវលក្ខណៈនៃសេដ្ឋកិច្ចទីផ្សារ។ របាយការណ៍របស់ VEPR បាន ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ២០១៩នឹងស្ថិតនៅកម្រិត ៦,៩៦% ដែលក្នុងនោះ ត្រីមាសទី៣និងទី៤សុទ្ធតែមានកំណើនលើសពី៧%៕