សេដ្ឋកិច្ចសកលនឹងទទួលរងការជះឥទ្ធិពលប្រសិនបើអង់គ្លេសចាកចេញពី EU

សេដ្ឋកិច្ចសកលនឹងទទួលរងការជះឥទ្ធិពលប្រសិនបើអង់គ្លេសចាកចេញពី EU - ảnh 1
សេដ្ឋកិច្ចសកលនឹងទទួលរងការជះឥទ្ធិពលប្រសិនបើអង់គ្លេសចាកចេញពី EU

(VOV)_រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អាល្លឺម៉ង់ លោក Wolfgang Schaeuble នា​ថ្ងៃ​ទី
៦មិនា បានចាត់ទុកថា៖ការបោះឆ្នោតដើម្បីអង់គ្លេសចាកចេញពី EU នឹង​បង្ក​ការ
ខូចខាតចំពោះខឿនសេដ្ឋកិច្ចអង់គ្លេស អឺរ៉ុប និងសកលលោកទាំងមូល។ ​ឆ្លើយ
សម្ភាសន៍អ្នកយកព័ត៍មាន ​ BBC មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា៖ ​​ប្រទេសទាំងអស់
នឹងត្រូវប្រឈមមុខនឹងការចរចារលំបាកបំផុតពីមុនមក ក្នុងរយៈពេលច្រើនឆ្នាំ​ 
ប្រការនេះក៏ជាការលំបាកចំពោះ EUទៀតផង។ លោក  ​ Wolfgang Schaeuble
 ​បានព្រមានថា៖​ស្ថានភាពបាត់តុល្យភាពនេះមិនគ្រាន់តែបំផ្លាញ់​ខឿនសេដ្ឋកិច្ច
អង់គ្លេសនិងអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងចំពោះខឿនសេដ្ឋកិច្ច​សកលទៀតផង។ 
ទោះបីជាទទួលស្គាល់ថា ការចាកចេញពី EU របស់អង់គ្លេស​ជាសោកនាដកម្ម 
និងបណ្ដាលអោយ EU អន់ខ្សោយ​ក្តី ប៉ុន្តែ ​លោក  ​ Wolfgang ​Schaeuble ក៏បាន
អះអាងថា៖EU នឹងមិនស្លាប់​ទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ