សេដ្ឋកិច្ចស.ប.ប កូរ៉េ រីកចម្រើនទោះបីមានការដាក់ទណ្ឌកម្មក៏ដោយ

(VOVWORLD) - វិស័យសេដ្ឋកិច្ចរបស់ស.ប.ប កូរ៉េនាឆ្នាំ ២០១៩ បានកើនឡើង ១,៨% បើប្រៀបធៀបនឹងឆ្នាំ ២០១៨ ហើយគេព្យាករណ៍ថានឹងបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ទោះបីជារងផលប៉ះពាល់ពីទណ្ឌកម្មអន្តរជាតិក៏ដោយ។
សេដ្ឋកិច្ចស.ប.ប កូរ៉េ រីកចម្រើនទោះបីមានការដាក់ទណ្ឌកម្មក៏ដោយ - ảnh 1ស្តង់លក់ទំនិញនៅក្នុងពិព័រណ៌ពាណិជ្ជកម្មមួយក្នុងទីក្រុងព្យុងយ៉ាង (ស.ប.ប កូរ៉េ) (រូបថត៖ AFP/TTXVN)

នៅក្នុងរបាយការណ៍ចក្ខុវិស័យនិងស្ថានភាពអំពីវិស័យសេដ្ឋកិច្ចពិភពលោកដែលទើបនឹងចេញផ្សាយនាពេលថ្មីៗនេះ សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ (UNCTAD) បានឲ្យដឹងថា ឆ្នាំ ២០១៩ បានគូសញ្ញានូវកំណើនផលិតផលក្នុងស្រុកសរុប (GDP)ជាដំបូងរបស់ស.ប.ប កូរ៉េ បន្ទាប់ពីធ្លាក់ចុះជាលំដាប់លំដោយក្នុងកំរិត ៤,២% និង ៣,៥% ក្នុងឆ្នាំ ២០១៨ និង ២០១៧ ។

ក្រុមអ្នកជំនាញបានព្យាករណ៍ថា សេដ្ឋកិច្ចស.ប.ប កូរ៉េ នឹងបន្តកើនឡើងដល់ ២,២% ក្នុងឆ្នាំ ២០២០ និង ២,៨% ក្នុងឆ្នាំ ២០២១។ ផលិតផលក្នុងស្រុកសរុបរបស់ស.ប.ប កូរ៉េ ចាប់តាំងពីឆ្នាំ ១៩៩៧ និងឆ្នាំ ២០១១ មានកំណើនជាមធ្យម ០,៨% ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ