សេដ្ឋកិច្ចអាមេរិក កត់ត្រាកំណើនវិជ្ជមាន ជាលើកដំបូងក្នុងឆ្នាំ ២០២២
(VOVWORLD) - ក្រសួងពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃទី ២២ ខែធ្នូ បានឲ្យដឹងថា សេដ្ឋកិច្ចអាមេរិកបានកើនឡើង ៣,២% នៅក្នុងត្រីមាសទី ៣ ហើយនេះជាលើកដំបូងក្នុងឆ្នាំនេះដែលសេដ្ឋកិច្ចដ៏ធំបំផុតលើពិភពលោកបានកត់ត្រាកំណើនវិជ្ជមាន បន្ទាប់ពីរយៈពេលពីរត្រីមាសដើមឆ្នាំមានកំណើនអវិជ្ជមាន ធ្វើឲ្យអាជ្ញាធរសហរដ្ឋអាមេរិកព្រួយបារម្ភអំពីហានិភ័យនៃឱភាពសេដ្ឋកិច្ច។
ផ្សារទំនើបមួយនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ (រូបថត៖ THX/TTXVN) |
យោងតាមក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក កំណើនក្នុងត្រីមាសទីបីដែលសម្រេចបានជាចម្បង គឺដោយសារតែការចំណាយរបស់អ្នកប្រើប្រាស់ និងការវិនិយោគកើនឡើងខ្ពស់ជាងការរំពឹងទុក។ ជាមួយនឹងកំណើនបែបនេះ អាជ្ញាធរសហរដ្ឋអាមេរិកបានព្យាករណ៍ថា កំណើនទាំងមូលនៃឆ្នាំ២០២២ នឹងទទួលបានប្រហែល ២,៩% ខ្ពស់ជាងការព្យាករណ៍ ២,៦% កាលពីខែតុលា។ មជ្ឈដ្ឋានអ្នកវិភាគបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចជាវិជ្ជមាន និងបណ្តាក្រុមគ្រួសារបន្តចំណាយគឺជាសញ្ញាវិជ្ជមានក្នុងបរិបទដែលធនាគារកណ្តាលអាមេរិក (FED) បានដំឡើងអត្រាការប្រាក់ ៧ដងក្នុងឆ្នាំនេះ សំដៅគ្រប់គ្រងអតិផរណាដែលកំពុងស្ថិតនៅកម្រិតខ្ពស់កំណត់ត្រាក្នុងរយៈពេលជាច្រើនទសវត្សរ៍៕