សេដ្ឋកិច្ចអាមេរិកបន្តមានកំណើនក្នុងប៉ុន្មានខែចុងឆ្នាំ

សេដ្ឋកិច្ចអាមេរិកបន្តមានកំណើនក្នុងប៉ុន្មានខែចុងឆ្នាំ - ảnh 1
ប្រធាន FED លោកស្រី Janet Yellen (រូបថត៖AFP/TTXVN)

(VOVworld) -ខឿនសេដ្ឋកិច្ចអាមេរិកក្នុងខែតុលានិងពាក់កណ្ដាលទី១ខែវិច្ឆិកា
បន្តមានកំណើននៅតំបន់ស្ទើតែទាំងអស់នៅក្នុងទូទាំងប្រទេស​។តាមរបាយការណ៍
 “Beige Book” របស់មូលនិធិផ្ទុកបម្រុងសហរដ្ឋអាមេរិក (FED) ដែលត្រូវបានប្រកាស
នាថ្ងៃទី៣០ វិច្ឆិកា ថា តំបន់ចំនួន១០ក្នុងចំណោមតំបន់សេដ្ឋកិច្ច សរុបទាំង១២របស់
 FED សុទ្ធតែមានកំណើន។របាយការណ៍របស់ FED ក៏បាន សង្កត់ធ្ងន់ថា បរិមាណ
ការងារធ្វើបន្តកើនឡើង ហើយនៅតំបន់ចំនួន៧មានសញ្ញា រឹតបន្តឹងលក្ខណ្ឌធ្វើពល
កម្ម។មជ្ឈដ្ឋានអ្នកវិភាគចាត់ទុកថា នៅក្នុងកិច្ចប្រជុំនា ពេលខាងមុខនេះ គណៈកម្មា
ធិការទីផ្សារបើកចំហសហរដ្ឋ ដែលជាស្ថាប័ន កសាងគោលនយោបាយរបស់ FED
នឹងលើកកំពស់អត្រាការប្រាក់មូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ