សេដ្ឋកិច្ចអាមេរិកមានកំណើនយឺតបន្តិចក្នុងត្រីមាសទី ២ ឆ្នាំ ២០១៩
(VOVWORLD) -ទោះជាយ៉ាងណាក៏ដោយអត្រាកំណើននេះនៅតែខ្ពស់ជាងការប៉ាន់ស្មាន របស់ក្រុមអ្នកវិភាគ ១,៨% ដោយសារតម្រូវការទិញ រថយន្ត ស្បៀងអាហារ និងសំលៀកបំពាក់របស់អតិថិជនបានកើនឡើង។
សកម្មភាពនៅកំពុងផែមួយនៅសហរដ្ឋអាមេរិក (រូបថត៖ vnanet.vn) |
នាថ្ងៃទី ២៦ ខែកក្កដា តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មអាមេរិកបានឲ្យដឹងថា៖ ក្នុងត្រីមាសទី ២ កន្លងទៅ សេដ្ឋកិច្ចអាមេរិកទទួលបានកំណើនយឺតបន្តិច ដោយសារសកម្មភាពផលិតកម្ម និងការនាំចេញបានធ្លាក់ចុះ។ ជាក់ស្ដែង កំណើននៃផលិតផលក្នុងស្រុកសរុបរបស់អាមេរិចបានធ្លាក់ចុះពី៣,១% ក្នុងត្រីមាសទី ១ ឆ្នាំ ២០១៩ មកនៅត្រឹម ២,១% ក្នុងត្រីមាសទី ២ ឆ្នាំ ២០១៩។
ទោះជាយ៉ាងណាក៏ដោយអត្រាកំណើននេះនៅតែខ្ពស់ជាងការប៉ាន់ស្មាន របស់ក្រុមអ្នកវិភាគ ១,៨% ដោយសារតម្រូវការទិញ រថយន្ត ស្បៀងអាហារ និងសំលៀកបំពាក់របស់អតិថិជនបានកើនឡើង។
ក្នុងរបាយការណ៍នេះ ក្រុមមន្ត្រីអាមេរិកក៏បានបន្ថយអត្រាកំណើន GDP របស់អាមេរិក ក្នុងទូទាំងឆ្នាំ ២០១៨ ចុះមក ២,៥%។ ទិន្នន័យថ្មីៗទាំងនេះបានសរឲ្យឃើញថាខឿនសេដ្ឋកិច្ចធំបំផុតលើពិភពលោកនេះបានធ្លាក់ចុះ ក្នុងឆ្នាំ២០១៨ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Trump បានជំរុញផែនការស្ដីពីការធ្វើកំណែទម្រង់ពន្ធយ៉ាងស៊ីជម្រៅ។តាមការព្យាករណ៍បានឲ្យដឹងថា ធនាគារទំនុកបំរុងសហរដ្ឋអាមេរិក (FED) អាចកាត់បន្ថយអត្រាការប្រាក់ជាមូលដ្ឋាននៅក្នុងកិច្ចប្រជុំគោលនយោបាយនៅសប្តាហ៍ខាងមុខ ពោលគឺផ្ទុយទៅនឹងសេចក្ដីសម្រេចចិត្តបង្កើនអត្រាការប្រាក់នាខែធ្នូ ឆ្នាំ២០១៨៕