សេដ្ឋកិច្ចអ៊ុយក្រែនមានកំណើនទាបជាង០ក្នុងឆ្នាំ២០១៤
|
ទេសាភិបាលធនាគារកណ្ដាលអ៊ុយក្រែន Valeria Gontareva (Getty) |
Vovworld-ទេសាភិបាលធនាគារកណ្ដាលអ៊ុយក្រែន Valeria Gontareva នាថ្ងៃទី
៣០ធ្នូបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់អ៊ុយក្រែនបានថយចុះ៧,៥%ក្នុងឆ្នាំ
២០១៤។ ថ្លែងមតិនៅសន្និសីទកាសែតនៅរដ្ឋធានី Kiev លោកស្រី Gontareva ក៏
រាយការណ៍អត្រាអតិផរណាប្រចាំឆ្នាំរបស់អ៊ុយក្រែនបានឡើងដល់២១%គិតមក
ដល់ចុងខែវិច្ឆិកា។ ទេសាភិបាលធនាគារកណ្ដាលអ៊ុយក្រែនបាននាំចេញការវាយ
តម្លៃពោលខាងលើមួយថ្ងៃបន្ទាប់ពីពេលរដ្ឋសភាអ៊ុយក្រែនបានអនុម័តលើពង្រាង
ថវិការរដ្ឋឆ្នាំ២០១៥ ក្នុងនោះដោយមានវិធានការកាត់បន្ថយចំណាយសំដៅឆ្លើយ
តបនឹងសំណូមពររបស់មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) និងអង្គការឲ្យខ្ចីអន្តរជាតិ
ផ្សេងៗ៕