សេដ្ឋកិច្ចអឺរ៉ុបនិងជប៉ុនអាចរងឥទ្ធិពលក្នុងពេលចិនផ្លាស់ប្តូរតំលៃប្រាក់យ័ន

សេដ្ឋកិច្ចអឺរ៉ុបនិងជប៉ុនអាចរងឥទ្ធិពលក្នុងពេលចិនផ្លាស់ប្តូរតំលៃប្រាក់យ័ន - ảnh 1
សេដ្ឋកិច្ចអឺរ៉ុបនិងជប៉ុនអាចរងឥទ្ធិពលក្នុងពេលចិនផ្លាស់ប្តូរតំលៃប្រាក់យ័ន (Image: VNA)


(VOVworld) – នាថ្ងៃទី ២៤ សីហា កាសែតហិរញ្ញវត្ថុ (Finacial Times) របស់
 អង់គ្លេសបានចាត់ទុកថា៖ ការប្រែប្រួលតំលៃប្រាក់យ័នជាបន្តបន្ទាប់
របស់ធនាគារកណ្ដាលប្រជាជនចិន (PboC)  បានធ្វើឲ្យទីផ្សារទើបនឹង
លេចចេញរង្គោះរង្គើរ ហើយជះឥទ្ធិពលអាក្រក់ដល់បណ្ដាប្រាក់ដទៃ
 តំលៃមុខទំនិញ ព្រមទាំង មជ្ឈដ្ឋានវិនិយោគិនព្រួយបារម្ភថា៖ ការ
ប្រកួតប្រជែងនាំចេញ ទីផ្សារហ៊ុន មាន ហានីភ័យធ្លាក់ចុះ។ ការដែល
តំលៃនៃប្រាក់ដុល្លាអាមេរិកកំពុងខ្លាំងឡើង​អាចជាមូលហេតុមួយ
ដើម្បីធនាគារផ្ទុកបំរុងអាមេរិក (Fed) ផ្អាកអត្រា បង្កើនការប្រាក់។ ប៉ុន្តែ
 អ្នកយុទ្ធសាស្ត្ររូបីយវត្ថុបានចាត់ទុកថា៖ សេដ្ឋកិច្ច អាមេរិកកំពុង
ការពារប្រកបដោយប្រសិទ្ធភាពថែមទៀតបើប្រៀបនឹងអតីតកាល
 ចំពោះមុខទង្វើរបស់ចិន។ ផ្ទុយទៅវិញ តំបន់ចាយប្រាក់អឺរូ  (Eurozone)
 និង ជប៉ុនគ្មានកិច្ចការពានោះឡើយ។ ខឿនសេដ្ឋកិច្ចទាំងពីរនេះ
កំពុងស្ថិតក្នុង ដំណាក់កាលខុសពីគ្នាក្នុងការអនុវត្តគោលនយោ
បាយហិរញ្ញវត្ថុបន្ធូស្រាលដែលធ្វើឲ្យតំលៃប្រាក់ក្នុងប្រទេសថយចុះ
កំរិតទាបបំផុតសំដៅបង្កកំលាំងពលំសំរាប់អ្នកនាំចេញក្នុងប្រទេស
ដែលមានទំនាក់ទំនងពាណិជ្ជកម្មខ្លាំងជាមួយចិន។ បញ្ចុះតំលៃ
ប្រាក់យ័ននឹងបង្កើនភាពប្រកួតប្រជែងនៃទំនិញនាំចេញនាំចូល
របស់ចិន។ ក្នុងពេលនោះ និន្នាការកំណើនយឹយ៉ាវរបស់ខឿន
សេដ្ឋកិច្ចធំទី ២ លើសកលលោករួមជាមួយការប្រែប្រួលតំលៃ
ប្រាក់យ័នរបស់ចិនអាចត្រូវបានចាត់ទុកជាមូលហេតុស្នូលចំនួន
 ២ ដែលធ្វើឲ្យហានិភ័យដ៏ធ្ងន់ធ្ងរសំរាប់ការនាំចេញរបស់ Eurozone
និងជប៉ុន។ ក្រៅពីនោះ ប្រការនេះបានធ្វើឲ្យតំលៃប្រាក់អឺរ៉ូខ្លាំង
ឡើងបើប្រៀបនឹងប្រាក់ដុល្លាអាមេរិកបន្ទាប់ពីការបញ្ចុះតំលៃប្រាក់យ័ន
របស់ចិន៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ