សេដ្ឋកិច្ចឯកជនជាកម្លាំងចលករសំខាន់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច

(VOVWORLD) -នាព្រឹកថ្ងៃទី ៣១ កក្ដដា នៅទីក្រុងហាណូយ សមាគមអាជីវករវ័យក្មេងវៀតណាមបានរៀបចំឡើងវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមលើកទី ២ ឆ្នាំ ២០១៧ ដោយប្រធានបទ “កម្មវិធីសកម្មភាពនៃផ្នែកឯកជនពីសេចក្ដីសម្រេចចិត្តមជ្ឈឹមលើទី ៥”។
សេដ្ឋកិច្ចឯកជនជាកម្លាំងចលករសំខាន់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 1សេដ្ឋកិច្ចឯកជនជាកម្លាំងចលករសំខាន់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច 

នាព្រឹកថ្ងៃទី ៣១ កក្ដដា នៅទីក្រុងហាណូយ សមាគមអាជីវករវ័យក្មេងវៀតណាមបានរៀបចំឡើងវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមលើកទី ២ ឆ្នាំ ២០១៧ ដោយប្រធានបទ “កម្មវិធីសកម្មភាពនៃផ្នែកឯកជនពីសេចក្ដីសម្រេចចិត្តមជ្ឈឹមលើទី ៥”។ វេទិកានេះបានប្រមូលផ្ដុំពិភាក្សា និងសន្ទនាស្ដីពីវិស័យកសិកម្ម ទេសចរណ៍ និងសេដ្ឋកិច្ចឌីជីថល។ យោងតាមការស្ថិតិ នាបច្ចុប្បន្ន ផ្នែកសេដ្ឋកិច្ចឯកជនកំពុងរួមវិភាគទានយ៉ាងសំខាន់ទៅក្នុងកំណើនសេដ្ឋកិច្ចនៃប្រទេសជាតិ។ ពីឆ្នាំ ២០១០ មកដល់បច្ចុប្បន្ន សេដ្ឋកិច្ចឯកជនបានរួមវិភាគទានជាង ៤៣% GDP ខណៈដែលអត្រានេះនៃផ្នែកសេដ្ឋកិច្ចរដ្ឋគឺប្រមាណ ២៩%។

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានរំលឹកឡើងវិញនូវការវាយតម្លៃរបស់ប្រធានធនាគារពិភពលោក លោក Jim Yong Kim ស្ដីពីសេដ្ឋកិច្ចវៀតណាម នោះគឺវៀតណាមកំពុងមានអនាគតដ៏ភ្លឺស្វាងដោយផ្អែកលើថ្នាក់ដឹកនាំ សហគ្រាសឯកជន និងប្រជាជនក៏ដូចជាទីតាំងភូមិសាស្រ្តសេដ្ឋកិច្ចអាស៊ីខាងកើតដ៏រស់រវើក។ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

        “រដ្ឋាភិបាលបានជ្រើសរើសការធ្វើសកម្មភាពជាបទដ្ឋានខ្ពស់បំផុត។ យើងខ្ញុំធ្វើសកម្មភាពដើម្បីបម្រើការអភិវឌ្ឍន៍និយាយរួម ក្នុងនោះមានការនាំសេដ្ឋកិច្ចឯកជនឲ្យក្លាយជាមុខព្រួញសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ។ ក្នុងរយៈពេលកន្លងទៅ រដ្ឋាភិបាលបានរៀបចំឡើងសន្និសីទពន្លឿនការវិនិយោគចំនួន ២៥ ដង ជំនួបប្រាស្រ័យចំនួនរាប់រយ និងបណ្ដាព្រឹ្តត្តិការណ៍សន្ទនាជាមួយសហគ្រាសជាដើម។ ជាមធ្យម ថ្ងៃណារដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីក៏បានជួបធ្វើការជាមួយសហគ្រាសស្ដីពីប្រធានបទសហគ្រាសដែរ”។

លោក Nguyen Xuan Phuc មានបំណងថា កិច្ចសន្ទនានេះនឹងជាមូលដ្ឋានសម្រាប់រដ្ឋាភិបាលដាក់ចេញនូវកម្មវិធីសកម្មភាពប្រកបដោយប្រសិទ្ធភាព ដោះស្រាយការលំបាក ហើយនាំសេដ្ឋកិច្ចឯកជនអភិវឌ្ឍន៍។

ប្រតិកម្មទៅវិញ

ផ្សេងៗ