ស្ដាប់អ្នកបោះឆ្នោតដើម្បីដោះស្រាយការជំពាក់ជំពិនក្នុងប្រជាជន
ស្ដាប់អ្នកបោះឆ្នោតដើម្បីដោះស្រាយការជំពាក់ជំពិនក្នុងប្រជាជន |
នាថ្ងៃទី១៥តុលា លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានជួបសន្ទនាជាមួយអ្នកបោះឆ្នោត នៅស្រុក Hoc Mon ។ នៅក្នុងជំនួបនេះ អ្នកបោះឆ្នោតបានលើកសំណូមពរជាច្រើនស្ដីអំពីបណ្ដាបញ្ហាទាក់ទិនដល់វិស័យសុខុមាលភាពសង្គម ដូចជា៖ សុវត្ថិភាពម្ហូបអាហារ បរិស្ថាន ការងារបង្ការប្រឆាំងអំពើពុករលួយ…លៗ ថ្លែងមតិនៅទីនេះ លេខាគណៈកម្មាធិការបក្ស លោក Nguyen Thien Nhanបានកត់សម្គាល់ និងទទួលយកមតិទាំងនោះរបស់អ្នកបោះឆ្នោត ហើយអះអាងថា៖បណ្ដាបញ្ហាស្ថិតនៅក្រោមសមត្ថកិច្ចរបស់រដ្ឋសភា គណៈប្រតិភូសមាជិកសភានឹងបញ្ជូនដោយគ្រប់គ្រាន់ទៅកាន់សម័យប្រជុំ រដ្ឋសភា នីតិកាលទី៤។ ចំពោះការងារបង្ការប្រឆាំងអំពើពុករលួយ លោក Nguyen Thien Nhan បានអះអាងថានឹងបន្តជំរុញការងារនេះប្រកបដោយស៊ីជំរៅនិងទូលំទូលាយថែមទៀត។
ក៏ក្នុងថ្ងៃដដែល នៅក្នុងជំនួបសន្ទនាជាមួយអ្នកបោះឆ្នោតស្រុកCu Chi លោក Nguyen Thien Nhan បានចាត់ទុកថា៖ តាមរយៈបណ្ដាជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ថ្នាក់ដឹកនាំទីក្រុងត្រូវក្តាប់ជាប់មតិរបស់ប្រជាជន៕