សំណង់ចំនួន៤០ត្រូវបានប្រគល់រង្វាន់ច្នៃប្រឌិតវិទ្យាសាស្ត្របច្ចេកវិទ្យាវៀតណាម

សំណង់ចំនួន៤០ត្រូវបានប្រគល់រង្វាន់ច្នៃប្រឌិតវិទ្យាសាស្ត្របច្ចេកវិទ្យាវៀតណាម - ảnh 1
សំណង់ចំនួន៤០ត្រូវបានប្រគល់រង្វាន់ច្នៃប្រឌិតវិទ្យាសាស្ត្របច្ចេកវិទ្យាវៀតណាម (daidoanket.vn)


        Vovworld-នាយប់ថ្ងៃទី២៨ឧសភានៅក្រុងហាណូយ សម្ព័ន្ធបណ្ដាសមាគម
​វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមបានរៀបចំបូកសរុប២០ឆ្នាំនិងប្រគល់រង្វាន់
ច្នៃប្រឌិតវិទ្យាសាស្ត្របច្ចេកវិទ្យាវៀតណាម ពានរង្វាន់មាសកម្មសិទ្ធិបញ្ញាវៀត​ណាម
​ឆ្នាំ​២០១៤។ រង្វាន់ច្នៃប្រឌិតវិទ្យាសាស្ត្របច្ចេកវិទ្យាវៀតណាមឆ្នាំ២០១៤​បាន​ប្រគល់
ឲ្យ​សំណង់ចំនួន៤០នៃវិស័យចំនួន៦ក្នុងនោះមានរង្វាន់ថ្នាក់ទី១ចំនួន​៤ រង្វាន់ថ្នាក់
ទី២​ចំនួន​៧រង្វាន់ថ្នាក់ទី៣ចំនួន១១និងរង្វាន់លើកទឹកចិត្តចំនួន១៨។ ថ្លែងមតិនៅ
ពិធីនេះ ប្រធាន​គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត​ណាម​លោក Nguyen
Thien Nhan បានឲ្យដឹងថា៖

        “រង្វាន់ច្នៃប្រឌិតវិទ្យាសាស្ត្របច្ចេកវិទ្យាវៀតណាមបានរៀបចំប្រចាំឆ្នាំជា​ឱកាស
​ដើម្បីយើងអះអាងថា​យើងនៅរក្សាពង្រីកតំលៃក្លាហានមោះមុតនិង​ច្នៃប្រឌិត​របស់
​ប្រជាជាតិ។ ក្នុងអំឡុង២០ឆ្នាំរៀបចំរង្វាន់នេះ បានមានសំណង់ប្រធានបទចំនួន
២២០០​​ដែល​បាន​ចូលរួមហើយទាំងអស់នោះបានអនុវត្តក្នុងស្ថានភាពជាក់ស្ដែង
បន្ទាប់ពី​ស្រាវ​ជ្រាវ។ ក្នុងនោះមានប្រធានបទចំនួន៧០០បាន​ប្រគល់​រង្វាន់។ យើង
ខ្ញុំជឿជាក់ថា បណ្ដា​អ្នកនិពន្ធនៃបណ្ដាប្រធានបទបន្ទាប់ពី​ទទួល​បាន​រង្វាន់នឹងបន្ត
ច្នៃប្រឌិតជាច្រើន​ថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ