សំណង់បៃតងគឺជាទិស អភិវឌ្ឍន៍ប្រកបដោយចីរភាពចំពោះវិស័យសំណង់ វៀតណាម

(VOVWORLD) -នាព្រឹកថ្ងៃទី ៩ កញ្ញា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តិទៅសិក្ខាសាលា "អភិវឌ្ឍសំណង់បៃតងក្នុងស្ថានភាពបម្រែបម្រួលអាកាសធាតុនៅវៀតណាម" ។
សំណង់បៃតងគឺជាទិស អភិវឌ្ឍន៍ប្រកបដោយចីរភាពចំពោះវិស័យសំណង់ វៀតណាម - ảnh 1សំណង់បៃតងគឺជាទិស អភិវឌ្ឍន៍ប្រកបដោយចីរភាពចំពោះវិស័យសំណង់ វៀតណាម 

នាព្រឹកថ្ងៃទី ៩ កញ្ញា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តិទៅសិក្ខាសាលា "អភិវឌ្ឍសំណង់បៃតងក្នុងស្ថានភាពបម្រែបម្រួលអាកាសធាតុនៅវៀតណាម" ។ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៥ ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារបម្រែបម្រួលអាកាសធាតុនិងការឡើងកម្រិតទឹកសមុទ្រ។ ក្នុងនោះមានទីក្រុងហូជីមិញនិងវាលសណ្ដទន្លេ Cuu Long ជាតំបន់ រងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។ ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ CO2 ដែលបណ្តាលមកពីការសាងសង់និងការអភិវឌ្ឍន៍សំណង់បៃតង នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សង្គមនិងបរិស្ថាន។ អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Phan Thi My Linh អនុរដ្ឋមន្ត្រីក្រសួងសំណង់វៀតណាម បានឲ្យដឹងថា៖

“យើងកំណត់នូវបណ្ដាខ្លឹមសានៃសំណង់បៃតងគឺជាស្ថាបត្យកម្មបៃតង ដែលបន្សាំនឹងបម្រែបម្រួលអាកាសធាតុ ជ្រើសរើសទ្រង់ទ្រាយសមស្រប និងបង្កើនការប្រើប្រាស់បណ្ដាប្រភពថាមពលខ្យល់ថាមពលព្រះអាទិត្យឬ ប្រើប្រាស់វត្ថុធាតុស្និទ្ធស្នាលជាមួយបរិស្ថាន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ