សំណូមពរចិនគោរពច្បាប់អន្តរជាតិ ដកស្ថានីយ៍ខួងនិងនាវាអមការពារចេញពីដំបន់សមុទ្ររបស់វៀតណាម

សំណូមពរចិនគោរពច្បាប់អន្តរជាតិ ដកស្ថានីយ៍ខួងនិងនាវាអមការពារចេញពីដំបន់សមុទ្ររបស់វៀតណាម - ảnh 1
នាវាចិនបុកនាវាប៉ូលីសសមុទ្រវៀតណាម​ (VOV)

        Vovworld-ចំពោះនឹងសកម្មភាពចិនមិនអើពើរដល់ច្បាប់អន្តរជាតិបញ្ជូន​ស្ថានីយ៍
ខួង Haiyangshiyou 981 និងនាវាជាច្រើនរំលោភលើដំបន់សេដ្ឋកិច្ចផ្ដាច់​មុខ​និងដំបន់
ខ្ពង់រាបបាតសមុទ្រ រំលោភលើអធិបតេយ្យភាពរបស់វៀតណាម នាថ្ងៃទី១៣ឧសភា សមាគមអតីតយុទ្ធជនវៀតណាមនិងសម្ព័ន្ធសមាគមនារី​វៀតណាមបានចេញ
សេចក្តីថ្លែងការណ៍ប្រឆាំងជំទាស់អំពើរខុសឆ្គងនេះរបស់​ចិន។ សេចក្តីថ្លែងការណ៍
របស់សមាគមអតីតយុទ្ធជនវៀតណាមបានលើក​ច្បាស់​ថា៖ អំពើរពោលខាងលើ
របស់ចិនរំលោភដ៏ធ្ងន់ធ្ងរលើអនុសញ្ញាអង្គការ​សហប្រជាជាតិស្ដីពីច្បាប់សមុទ្រ
ឆ្នាំ១៩៨២ដែលចិនជាប្រទេសសមាជិក ដើរ​បញ្ជ្រាស់នឹងសេចក្តីថ្លែងការណ៍ស្ដីពី
ការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) រវាងចិននិងប្រទេសអាស៊ាន
នានា ធ្វើឲ្យស្ថានភាព​កាន់តែស្មុគស្មាញបណ្ដាល​អស្ថិរភាពគំរាមកំហែងសេរីភាព
ខាងនាវាចរណ៍នៅដំបន់​សមុទ្រ​ខាងកើត។ សមាគមអតីតយុទ្ធជនវៀតណាមប្រឆាំង
ជំទាស់និង​សំណូមពរ​ចិនបញ្ឈប់ភ្លាមសកម្មភាពមិនស្របច្បាប់និងដកស្ថានីយ៍ខួង
Haiyangshiyou 981 រួមជាមួយនាវាអមការពារចេញពីដំបន់សមុទ្ររបស់​វៀតណាម មិនទុកឲ្យអំពើរប្រហាក់ប្រហែលកើតមានឡើងនាពេលអនាគត។

        ក្នុងពេលនោះនាព្រឹកថ្ងៃទី១៤ឧសភានៅទីក្រុងហាណូយសមាគមរបរ​នេសាទត្រី វៀតណាមបានរៀបចំមីទ្ទីងប្រឆាំងជំទាស់អំពើររបស់ចិនរំលោភទៅលើអធិបតេយ្យភាព
សមុទ្រកោះវៀតណាមនិងសំណូមពរចិនបញ្ឈប់ភ្លាមអំពើរ​រំលោភទៅលើដំបន់សេដ្ឋកិច្ច
ផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។

        ក៏ក្នុងព្រឹកថ្ងៃដ៏ដែលនៅទីក្រុងហូជីមិញ គណៈកម្មាធិការសន្តិភាពនិង​មូលនិធិ
សន្តិភាពនិងអភិវឌ្ឍន៍ទីក្រុងហូជីមិញបានចេញសេចក្តីថ្លែងការ​លើកច្បាស់ថា រួមជាមួយ
ប្រជាជនទីក្រុងហូជីមិញនិងទូទាំងប្រទេស គណៈ​កម្មាធិការសន្តិភាពនិងមូលនិធិសន្តិភាព
និងអភិវឌ្ឍន៍ទីក្រុងហូជីមិញបានគាំទ្រទាំងស្រុងគោលជំហរគោលការណ៍របស់រដ្ឋវៀត
ណាម។ ​សេចក្តីប្រកាស​សំណូមពរចិនត្រូវដកស្ថានីយ៍ខួង Haiyangshiyou 981 ចេញពី
ដំបន់សេដ្ឋកិច្ច​ផ្ដាច់មុខ​និងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម អំពាវនាវអង្គការ
ប្រជាជន បញ្ញាវ័ន្នចិនចូរធ្វើសកម្មភាពដើម្បីផលប្រយោជន៍របស់សន្តិភាពមិត្តភាពនិង​អភិវឌ្ឍន៍សកម្មរួមចំណែកជាក់ស្ដែងទៅក្នុងការបន្ធូស្រាលស្ថានភាពតានតឹង​បច្ចុប្បន្ន
ដើម្បីសន្តិភាពស្ថិរភាពនិងសហប្រតិបត្តិការនៅសមុទ្រខាងកើត។​

        ក្នុងពេលនោះ គណៈប្រតិបត្តិសមាគមជនវៀតណាមនៅអង់ហ្គូឡា​បាន​ចេញសេចក្តី
ថ្លែងការណ៍អះអាងសកម្មភាពរបស់ចិននៅសមុទ្រខាងកើតបាន​រំលោភលើកិច្ចព្រមព្រៀង
រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរវៀតណាមនិងចិនជះឥទ្ធិពលអសកម្មទៅលើ
មនោសញ្ចេតនាមិត្តភាពរវាងប្រជាជននៃ​ប្រទេសទាំងពីរវៀតណាម-ចិន។

        ក្នុងពេលនោះនៅរដ្ឋធានីវៀងច័ន្ទឡាវ មនុស្សជិត១ពាន់នាក់ក្នុងសហគមន៍ជាវៀត
ណាមនៅឡាវបានរៀបចំមីទ្ទីងប្រឆាំងជំទាស់ការដែលចិនបញ្ជូនស្ថានីយ៍ខួង Haiyang
shiyou 981 ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម។​ ថ្លែងមតិ
នៅពិធីមីទ្ទីង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវលោក Nguyen Manh Hung បាន
អះអាងថា​អំពើរពោលខាងលើរបស់ចិនដើរបញ្ច្រាស់នឹងកិច្ចព្រមព្រៀងទ្វេភាគីរវាង
វៀតណាមនិងចិនស្ដីពីការដោះស្រាយបញ្ហាលើសមុទ្រដោយសន្តិវិធីលើមូលដ្ឋានច្បាប់
អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ