សំណូមពរអនុវត្តឲ្យបានម៉ឺងម៉ាត់នូវសកម្មភាពនាំចេញទៅទីផ្សារចិន តាមច្បាប់ទំលាប់អន្តរជាតិ

(VOVWORLD) - សំដៅអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសកម្មភាពនាំចេញទៅទីផ្សារចិនតាមច្បាប់ ទំលាប់អន្តរជាតិ នាថ្ងៃទី៥កុម្ភៈ ខុទ្ទកាល័យរដ្ឋា ភិបាលវៀតណាមបានចេញ លិខិតបទដ្ឋានដែលជូនដំណឹងពីមតិបញ្ជាដឹកនាំរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលស្ដីពីសកម្មភាពនាំចេញនាំចូល ដឹកជញ្ជូនទំនិញឆ្លងដែន។ 
សំណូមពរអនុវត្តឲ្យបានម៉ឺងម៉ាត់នូវសកម្មភាពនាំចេញទៅទីផ្សារចិន តាមច្បាប់ទំលាប់អន្តរជាតិ - ảnh 1ការនាំចេញទំនិញចូលកាន់ប្រទេសចិនតាមរយៈច្រកទ្វារព្រំដែន Tan Thanh ខេត្ត Lang Son (រូបថត៖ TTXVN) 

  លិខិតបទ ដ្ឋាននេះបានលើកច្បាស់ថា៖ ការនាំចេញនាំចូល ដឹកជញ្ជូនទំនិញឆ្លងដែន បន្តត្រូវបានអនុវត្តតាមបទបញ្ញត្តិ ធានាការងារបង្ការ ទប់ស្កាត់ជំងឺអាសន្នរោគ មិនបណ្ដាលអោយផ្អាកឬប៉ះពាល់ដល់សកម្មភាពផលិតកម្ម អាជីវកម្មរបស់ សហគ្រាស។ អ្នកបើកបរមធ្យោបាយដឹកជញ្ជូនទំនិញឆ្លងដែន ក្រុមអ្នកបើក បរយន្តហោះ ក្រុមនាវិកពីតំបន់កើតជំងឺអាសន្នរោគដែលធ្វើដំណើរឆ្លងដែន (រួមមានច្រកទ្វារអន្តរជាតិ ច្រកទ្វារជាតិផ្លូវគោក ផ្លូវសមុទ្រ ផ្លូវដែក និងផ្លូវ អាកាស) ត្រូវតែអនុវត្តវិធានការបង្ការ រារាំងជំងឺអាសន្នរោគ គ្រប់គ្រង ឃ្លាំមើលសុខភាពយ៉ាងម៉ឺងម៉ាត់ ត្រឹមតែទៅកាន់ទីតាំងដោះដូរទំនិញ ទីតាំងទុកដោយឡែកនៅតំបន់ច្រកទ្វារព្រំដែនតែប៉ុណ្ណោះ មិនត្រូវបានអនុ ញ្ញាតអោយធ្វើដំណើរចូលជ្រៅទៅក្នុងដែនដី ដើម្បីធានាការកំចាត់ចោល ហានិភ័យឆ្លងរាលដាលជំងឺអាសន្នរោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ