សំណូមពរឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa
(VOVWORLD) -នាថ្ងៃទី ៥ កញ្ញា ឆ្នាំ ២០១៧ ចំពោះការដែលចិនបានប្រកាសហ្វឹកហ្វឺនបាញ់គ្រាប់ពិតនៅតំបន់ប្រជុំកោះ Hoang Sa របស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖
សំណូមពរឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa |
នាថ្ងៃទី ៥ កញ្ញា ឆ្នាំ ២០១៧ ចំពោះការដែលចិនបានប្រកាសហ្វឹកហ្វឺនបាញ់គ្រាប់ពិតនៅតំបន់ប្រជុំកោះ Hoang Sa របស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖
“ការដែលចិនបានប្រកាសហ្វឹកហ្វឺនបាញ់គ្រាប់ពិតនៅតំបន់ប្រជុំកោះ Hoang Sa របស់វៀតណាម គឺជាទង្វើរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះនេះ ហើយគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ និងសមុទ្រខាងកើត។
វៀតណាមណាមបដិសេធយ៉ាងខ្លាំងក្លាចំពោះទង្វើនេះរបស់ចិន ហើយសំណូមពរយ៉ាងម៉ឹងម៉ាត់ចំពោះចិនគោរពគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa ហើយមិនប្រព្រឹត្តសកម្មភាពស្រដៀងគ្នា មិនធ្វើឲ្យប៉ះពាល់ដល់សន្តិភាព ស្ថិរភាព សណ្ដាប់ធ្នាប់នៅតំបន់ និងនៅសមុទ្រខាងកើត។
វៀតណាមបានអះអាងជាថ្មីម្ដងទៀតថានឹងការពារអធិបតេយ្យភាព និងបណ្ដាសិទ្ធិ ផលប្រយោជន៍ស្របច្បាប់ ត្រឹមត្រូវរបស់ខ្លួននៅសមុទ្រខាងកើត ដោយសន្តិវិធី សមស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះមានធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីច្បប់សមុទ្រឆ្នាំ ១៩៨២”៕