សំណើរជួយឧបត្ថម្ភការចាក់ថ្នាំបង្ការកូវីដ ១៩ សម្រាប់ពលករវៀតណាមដែលកំពុងធ្វើការនៅក្រៅប្រទេស

(VOVWORLD) -  សម្ព័ន្ធសមាគមនាំចេញពលករវៀតណាមទើបតែបានដាក់សំណើរជូនទៅនាយករដ្ឋមន្រ្តីរដ្ឋាភិបាល ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចនិងក្រសួងការបរទេស ស្តីពីការជួយឧបត្ថម្ភដល់ពលករវៀតណាមនៅជប៉ុននិងតៃវ៉ាន់ (ចិន)។

សំណើរជួយឧបត្ថម្ភការចាក់ថ្នាំបង្ការកូវីដ ១៩ សម្រាប់ពលករវៀតណាមដែលកំពុងធ្វើការនៅក្រៅប្រទេស - ảnh 1ពលករវៀតណាមធ្វើការនៅរោងចក្រផលិតកុំព្យូទ័រយួរដៃមួយនៅកូបេ ភាគខាងលិចប្រទេសជប៉ុន (រូបថត៖ EPA) 

យោងតាមសម្ព័ន្ធសមាគម នាំចេញពលករវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះជប៉ុននិង តៃវ៉ាន់ (ចិន) បានទទួលសិក្ខា កាមនិងកម្មករវៀតណាម មួយចំនួនធំមកធ្វើការ។ ប៉ុន្តែ ចាប់តាំងពីមានការផ្ទុះឡើងជំងឺរាត ត្បាតកូវីដ ១៩  រហូតមកដល់ពេលនេះ មានកម្មករវៀតណាមរាប់ម៉ឺននាក់នៅក្នុងទីផ្សារទាំងពីរនេះ ដែលកិច្ចសន្យាការងារបានផុតកំណត់ ប៉ុន្តែមិនអាច វិលត្រឡប់មកប្រទេសបានទេ។ រហូតមកដល់ពេលនេះ កម្មករមួយផ្នែកដែលបានផុតកំណត់ហើយតែមិនអាចវិលត្រឡប់មកស្រុកវិញ ត្រូវបានថៅកែជប៉ុននិងតៃវ៉ាន់ (ចិន) បន្តរៀបចំការងារនិងផ្តល់កន្លែងស្នាក់នៅជាបណ្តោះអាសន្ន  ហើយចំនួនកម្មករនៅសល់ត្រូវបានពន្យាពេលស្នាក់នៅ ប៉ុន្តែបានជួបប្រទះការលំបាកជាច្រើនក្នុងជីវភាពប្រចាំថ្ងៃ។

ដូច្នេះ សម្ព័ន្ធសមាគមនាំចេញពលកម្មវៀតណាមស្នើទៅនាយករដ្ឋមន្រ្តីរដ្ឋាភិបាលនិងក្រសួង តាមរយៈបណ្តាញសមស្របដើម្បីស្នើសុំជប៉ុននិងតៃវ៉ាន់ (ចិន) នៅពេលដំណើរការចាក់វ៉ាក់សាំងសម្រាប់ប្រជាជន នឹងគិតគូរដល់ទាំងការចាក់វ៉ាក់សាំងសម្រាប់ពលករវៀតណាម ដែលកំពុងធ្វើការនៅក្នុងប្រទេសសាមីនិងចំនួនកម្មករដែលកិច្ចសន្យាដែលផុតកំណត់ហើយកំពុងរង់ចាំវិលត្រឡប់មកស្រុកវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ