សំណើររបស់កុមារបានដាក់ជូនក្រសួងស្ថាប័ននានានៃបណ្តាប្រទេសអាស៊ាន
|
សំណើររបស់កុមារបានដាក់ជូនក្រសួងស្ថាប័ននានានៃបណ្តាប្រទេសអាស៊ាន |
(VOVworld)-នារសៀលថ្ងៃទី២២មិថុនា នៅទីក្រុងហាណូយ វេទិការកុមារអាស៊ាន
លើកទី៤បានបិទបញ្ចាប់ប្រកបដោយជោគជ័យក្រោយរយៈពេល៤ថ្ងៃធ្វើការ។
ក្នុង សម័យបិទនេះ តំណាងកុមារមកពីប្រទេសអាស៊ាននានាបានជួបសន្ទនា
ជាមួយ តំណាងមន្ទីជាន់ខ្ពស់ទទួលបន្ទុកសុខុមាលភាពសង្គមនិងអភិវឌ្ឍន៍របស់
អាស៊ានផងដែរ ។កុមារនៃបណ្តាប្រទេសអាស៊ានបាននាំចេញសំណើររបស់ខ្លួន
ជាពិសេស ប្អូនៗ ក៏បានពិភាគ្សាចំពោះដំណោះស្រាយជាក់ស្តែងក្នុងការបង្ការប្រ
ឆាំងអំពើរហឹង្សាទៅលើ កុមារ។ លោក Dang Hoa Nam ប្រធាននាយកដ្ឋានថែទាំ
និងការពារកុមារ (ក្រសួង ការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម) បាន
ឲ្យដឹងថា៖
“សំណើររបស់ប្អូនៗកុមារទាំងអស់នៅវេទិការនេះសុទ្ធតែបានក្រសួងការងារ
យុទ្ធជន ពិការនិងសង្គមកិច្ចវៀតណាមដាក់ជូននាយករដ្ឋមន្ត្រីរដ្ឋាភិបាល ព្រម
ទាំងផ្ញើជូនក្រសួងស្ថាប័នទាក់ទិននានាដើម្បីដោះស្រាយសំណើរនេះ។នៅក្នុង
វេទិការលើកទី៥ ក្រសួង ស្ថាប័ននានានឹងជូនដំណឹងទៅដល់តំណាងកុមារចំពោះ
រាល់បញ្ហាដែលក្រសួង របស់ខ្លួនសម្រេចបាន ហើយការងារមិនទាន់សម្រេចនឹង
បានបន្តអនុវត្តដើម្បីឆ្លើយតប ទៅនឹងបំណងប្រាថ្នាស្របច្បាប់របស់ប្អូនៗ”៕